ក្រសួងប្រៃសណីយ៍បញ្ជាក់ពីមូលេហតុ និងវិធានការសេវាទូរសព្ទចល័ត សេវាអ៊ីនធឺណិត និងវិធានការដោះស្រាយចំពោះមុខ

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងមួយស្តីពីវិធានការសេវាទូរសព្ទចល័ត សេវាអ៊ីនធឺណិត និងវិធានការដោះស្រាយនានាដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍នៅថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ២០២២ បានឱ្យដឹងថាចាប់តាំងពីខែមេសា ឆ្នាំ២០២០ មក ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា
បានដាក់ចេញនូវយន្តការកែទម្រង់ស៊ីជម្រៅផ្ទៃក្នុងនៅគ្រប់អង្គភាពចំណុះ និងនៅនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.)។ ក្នុងការកែទម្រង់នោះ មានការរៀបចំពង្រឹងសមត្ថភាពមន្ត្រីរាជការ ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទៃក្នុង ការពង្រឹងប្រសិទ្ធភាពនិងតម្លាភាពលើការប្រមូលចំណូលនិងទារបំណុល ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ព្រមទាំងបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

បន្ថែមពីលើនេះក្រសួងប្រៃសណីយ៍ បានចាត់ទុកការការពារផលប្រយោជន៍និងសិទ្ធិរបស់អ្នកប្រើប្រាស់ និងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ជាការងារអាទិភាពបំផុត ដើម្បីធានាថា អ្នកប្រើប្រាស់ទទួលបានសេវាប្រកបដោយគុណភាពនិងតម្លៃសមរម្យ។

ក្រសួងបានបន្តឱ្យដឹងថា បើទោះបីជាកិច្ចខិតខំប្រឹងប្រែងទាំងនេះទទួលបានជោគជ័យលើផ្នែកជាច្រើនក្នុងវិស័យទូរគមនាគមន៍ក៏ដោយ ក៏ប៉ុន្តែកិច្ចការមួយចំនួននៅមិនទាន់កែលំអឱ្យបានល្អប្រសើរនៅឡើយ ដូចជា បញ្ហាគុណភាពសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិត។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងប្រៃសណីយ៍បានសិក្សាស្រាវជ្រាវ និងពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដោយកំណត់មូលហេតុមួយចំនួន ដែលបណ្តាលឱ្យគុណភាពសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិតរអាក់រអួល ឬដំណើរការមិនបានល្អ ឬគ្មានសេវា៖(សូមមើលសេចក្តីជូនដំណឹងខាងក្រោម) ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner