ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីពី ការចូលរួមកាន់ទុក្ខ ឯកឧត្តម អាបេ ស៊ីនហ្សូ (SHINZO ABE) អតីតនាយករដ្ឋមន្ត្រីជប៉ុន

ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីពី ការចូលរួមកាន់ទុក្ខ ឯកឧត្តម អាបេ ស៊ីនហ្សូ (SHINZO ABE) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយនៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ ម្ចាស់អាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌី ស្កូ តែក និងបៀរហ្កាឌិន នៅ ទូទាំង រាជធានីខេត្ត ត្រូវផ្អាកសកម្មភាព អាជីវកម្មរយៈពេល ១ថ្ងៃ ។

ដើម្បី ចូលរួម កាន់ មរណទុក្ខ ចំពោះ មរណភាព ឯកឧត្តម អា បេ ស៊ី ន ហ្សូ អតីត នាយក រដ្ឋមន្ត្រី ជប៉ុន ដែល ត្រូវ បាន ធ្វើឃាត កាលពី ថ្ងៃ ទី ៨ ខែកក្កដា ឆ្នាំ ២០២២ ដែល កន្លង មក ឯកឧត្តម បាន បំពេញភារកិច្ច និង បេសកកម្ម ដ៏ មាន សារៈសំខាន់ សម្រាប់ ការ កសាង មិត្តភាព ជាមួយនឹង ប្រជាជន កម្ពុជា និង លើកកម្ពស់ កម្រិត ទំនាក់ទំនង ទ្វេភាគី កម្ពុជា – ជប៉ុន ឱ្យទៅ ជា ដៃគូរ យុទ្ធសាស្ត្រ ក្នុង ការ ជួយ អភិវឌ្ឍ ប្រទេស កម្ពុជា លើ វិស័យ ជា ច្រើន ទាំង ហេដ្ឋារចនាសម្ព័ន្ធ ការ កសាង ធនធានមនុស្ស និង កម្មវិធី អភិវឌ្ឍ ផ្សេង ៗ ទៀត និង ដើម្បី ចូលរួម ជាមួយ រាជរដ្ឋាភិបាល ដែល បាន ប្រកាស យក ថ្ងៃ ទី ១០ ខែកក្កដា ឆ្នាំ ២០២២ ជា ថ្ងៃ កាន់ទុក្ខ ជា ផ្លូវការ ក្រសួងទេសចរណ៍ សូម ធ្វើការ ណែនាំ ដូច ខាងក្រោម ៖

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner