ប្រមុខការពារជាតិអ៊ុយក្រែន៖ ប្រព័ន្ធរ៉ុក្កែតលោកខាងលិចធ្វើឱ្យមានភាពខុសប្លែកគ្នា នៅលើសមរភូមិ

កៀវ ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក អូឡេកស៊ី រ៉េសនីកូវ ថ្លែងថា លោកខាងលិចដែលបានបរិច្ចាគប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) កំពុងធ្វើឱ្យមានភាពខុសគ្នាដ៏ធំនៅលើសមរភូមិ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយថា រដ្ឋបាលលោក ចូ បៃដិន នឹងបញ្ជូនអាវុធដ៏ទំនើបនេះចំនួន៤គ្រឿងបន្ថែមទៀត ដែលជាផ្នែកនៃកញ្ចប់សព្វាវុធតម្លៃ ៤០០លានដុល្លារ។

លោក អូឡេកស៊ី រ៉េសនីកូវ បានសរសេរសារបង្ហោះនៅលើ Twitter ថា ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) បានធ្វើឱ្យមានភាពខុសគ្នាដ៏ធំនៅលើសមរភូមិ។ លោកថា ពួកវាជាច្រើនទៀត និងគ្រាប់រំសេវ ព្រមទាំងសម្ភារៈយោធាផ្សេងទៀតនឹងបង្កើនកម្លាំងរបស់យើង ក៏ដូចជាជួយលុបបំបាត់រដ្ឋភេរវករ។

លោកបន្ថែមថា ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្ត ក្នុងការគាំទ្រការតស៊ូដើម្បីសេរីភាពរបស់ប្រទេសអ៊ុយក្រែន។ មន្ត្រីផ្លូវការបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រសប្តាហ៍មុនថា កញ្ចប់សព្វាវុធថ្មីនឹងរួមបញ្ចូលប្រព័ន្ធ HIMARS បន្ថែមចំនួន ៤គ្រឿង និងគ្រាប់រំសេវបន្ថែមទៀត ដែលនាំឱ្យចំនួនសរុបនៃប្រព័ន្ធទាំងនេះត្រូវបានបញ្ជូនទៅឱ្យអ៊ុយក្រែនកើនដល់ ១២គ្រឿង៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner