ធ្វីតធ័រប្តេជ្ញាតស៊ូតាមច្បាប់ បន្ទាប់ពីនាយកប្រតិបត្តិ ក្រុមហ៊ុនដក ខ្លួនចេញពីកិច្ចព្រមព្រៀង ៤៤ ពាន់លានដុល្លារ

បរទេស៖លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង ជាមហាសេដ្ឋីលំដាប់ពិភពលោកបាននិយាយ កាលពីពេលថ្មីៗ នេះថា លោកកំពុងបញ្ចប់កិច្ចព្រមព្រៀងតម្លៃ ៤៤ ពាន់លានដុល្លារ ដែលប៉ុន ប៉ង ទិញបណ្តាញសង្គមធ្វីតធ័រ( Twitter) ដោយសារតែក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយសង្គមបានរំលោភលើបទប្បញ្ញត្តិជាច្រើន នៃកិច្ច ព្រមព្រៀងបញ្ចូលគ្នា។

ប្រធានក្រុមហ៊ុន Twitter លោក Bret Taylor បាននិយាយ នៅលើ វេទិកាមួយនាពេលថ្មីៗនេះថា ក្រុមប្រឹក្សាភិបាល គ្រោងនឹងបន្ត សកម្មភាព ផ្លូវច្បាប់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងបញ្ចូលគ្នា។

លោកបានសរសេរថា “ក្រុមប្រឹក្សាភិបាល Twitter ប្តេជ្ញាបិទ ប្រតិបត្តិការ លើតម្លៃ និងលក្ខខណ្ឌដែលបានព្រមព្រៀងជាមួយលោក Musk…” ។

នៅក្នុងឯកសារមួយ មេធាវីរបស់ Musk បាននិយាយថា Twitter បានបរាជ័យឬបដិសេធមិនឆ្លើយតបទៅនឹងសំណើជាច្រើនសម្រាប់ព័ត៌មានអំពីគណនីក្លែងក្លាយ ឬ spam នៅលើវេទិកា ដែលជាមូលដ្ឋាន គ្រឹះសម្រាប់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។ ឯកសារថា “Twitter គឺបំពានលើបទប្បញ្ញត្តិជាច្រើននៃកិច្ចព្រមព្រៀងនោះ ហាក់ដូចជា បានធ្វើតំណាងមិនពិត និងបំភាន់ដែលលោក Musk ពឹងផ្អែកនៅពេល ចូលទៅក្នុងកិច្ចព្រមព្រៀងបញ្ចូលគ្នា” ៕
ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner