ក្រសួងការងារចេញសេចក្តីណែនាំ ស្តីពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គល ស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២២ បានចេញសេចក្តីណែនាំមួយ ស្តីពីការយុទ្ធនាការ ផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គល ទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ។

ខ្លឹមសារនៃសេចក្តីណែនាំ ក្រសួងការងារបានបញ្ជាក់ថា នាយក ឬម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ទាំងអស់ជ្រាបថា ដោយ យោងតាមប្រកាសអន្តរក្រសួងលេខ១៦៥/២២ ក.ប/ប្រ.ក.ប.ស.ស ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការដាក់ឱ្យអនុវត្តរបបសន្តិ សុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែល ស្ថិតនៅ ក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងប្រកាសលេខ១៧០/២២ ក.ប/ប្រ.ក.ប.ស.ស ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ស្តីពីកាលបរិច្ឆេទ នៃការចាប់ផ្តើមបង់ភាគទាននៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន តាមរបបភាគទាន ជាកាតព្វកិច្ច និងរបបភាគទានដោយស្ម័គ្រចិត្ត ក្រសួងគ្រោងនឹងរៀបចំយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ រយៈពេល៩០ ថ្ងៃ គឺចាប់ពីខែកក្កដា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ នេះតទៅ។

ក្រសួងការងារបានបន្តថា ការផ្សព្វផ្សាយនេះ នឹងធ្វើឡើងនៅតាមតំបន់ សំខាន់ៗដូចជានៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស សួន ឧស្សាហកម្ម រោងចក្រ សហគ្រាស គ្រឹះស្ថាន ទូទាំងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ក្នុងន័យនេះ ដើម្បីឱ្យ ការរៀបចំយុទ្ធនាការផ្សព្វផ្សាយ ខាងលើបាន ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព ក្រសួងស្នើសុំដល់ នាយក ឬម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ត្រូវផ្តល់កិច្ចសហការផ្តល់ ទីកន្លែង និងរៀបចំកម្មករនិយោជិត ឱ្យបានចូលរួមស្វែងយល់ពី កាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែក ប្រាក់សោធន សម្រាប់ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃ ច្បាប់ ស្ដីពីការងារ ដែលមានរយៈពេលយ៉ាងតិចចំនួនពីរ ម៉ោងក្នុងមួយពេល។

ក្រសួងការងារបានបញ្ជាក់ក្នុងសេចក្តីណែនាំទៀតថា នាយក ឬម្ចាស់ រោងចក្រ សហគ្រាស គ្រឹះស្ថាន ត្រូវធានាថាកម្មករ និយោជិតរបស់ ខ្លួនបានចូលរួមដើម្បីយល់ដឹងពីកាតព្វកិច្ច សិទ្ធិ និងអត្ថប្រយោជន៍ នៃការ ចូលរួមក្នុងផ្នែកប្រាក់ សោធន៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner