ឆមាសទី១ឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានអ្នកទេសចរមកកម្សាន្តជិតមួយលាននាក់ កើនឡើង ៨៥ភាគរយ

ខេត្តសៀមរាប ៖ នៅក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២នេះ ខេត្តសៀមរាប ទទួលបានអ្នកទេសចរមកកម្សាន្តប្រមាណជិតមួយលាននាក់ ដែលចំនួននេះមានការកើនឡើងចំនួន ៨៥ភាគរយ ប្រើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

យោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់រដ្ឋបាលខេត្តសៀមរាប ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អណត្តិទី៣ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញថា ក្នុងឆមាសទី១ មានអ្នកទេសចរចំនួនប្រមាណជា ៩១០ ០០០នាក់ បានមកលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងនោះអ្នកទេសចរជាតិ មានចំនួនប្រមាណ ៨៥៥ ០០០នាក់ និងអ្នកទេសចរអន្តរជាតិ ចំនួន៥៥ ០៨៧នាក់ ។

ជាមួយគ្នានេះដែរ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏បានឲ្យដឹងផងដែរថាក្នុងរយៈពេល៦ខែនេះ អ្នកទេសចរអន្តរជាតិដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាប ច្រើនជាងគេ គឺជនជាតិចិន ដែលមានចំនួនប្រមាណ៩ពាន់នាក់ ខណៈអ្នកទេសចរជនជាតិបារាំងឈរនៅលំដាប់លេង២ មានចំនួនជាង៧ពាន់នាក។ ជាមួយគ្នានេះដែរ ព្រលានយន្តហោះអន្តរជាតិសៀមរាប ក៏ទទូលបានជើងហោះហើរចំនួន ៣៨៧ជើង និងមានអ្នកដំណើរ ៣៣ ៣៨៤នាក់៕ ដោយ ស៊ាន សុផាត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner