សម្តេចតេជោ ហ៊ុន សែន ដឹកនាំមន្ត្រីជាន់ខ្ពស់ ចូលរួមគោរពវិញ្ញានក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន នៅស្ថានទូត (Video Inside)

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បា​នដឹកនាំមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ចូលរួម គោរពវិញ្ញាណក្ខ័ន្ធ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោកShinzo Abe ដែលត្រូវបានឃាតករបាញ់ សម្លាប់ក្នុងប្រទេសជប៉ុន។

ពិធីគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១១ខែកក្កដា។ ដំណឹងមរណភាពរបស់លោក Shinzo Abe បានធ្វើឱ្យមានការរំជួលចិត្តយ៉ាងខ្លាំងដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋ ខ្មែរដោយសារតែអតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនោះមានអនុស្សាររីយ៍ដ៏ល្អចំពោះប្រទេស កម្ពុជានិងប្រជាជនខ្មែរ ជាពិសេសការជួយជម្រុញឱ្យកម្ពុជាមានដំណើរឆ្ពោះទៅមុខលើការ អភិវឌ្ឍន៍ប្រទេស។

សម្ដេចតេជោ ហ៊ុន សែន នៅក្នុងសារលិខិតមួយថ្ងៃទី៨កក្កដាឆ្នាំ២០២២ ក្នុងថ្ងៃដែលមានអំពើឃាតកម្មនោះ បានថ្លែងថាសម្តេចមានអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង និងសោកសៅជាពន់ពេក ដែលទទួលបានព័ត៌មានអំពីមរណភាពនោះ។

សាររបស់សម្តេច​បានចូលរួមរំលែក ទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅ ជូនចំពោះនាយករដ្ឋមន្ត្រីជប៉ុន, និងក្រុមគ្រួ សារសព ក៏ដូចជាប្រជាជនជប៉ុន ចំពោះការបាត់បង់ដ៏ធំធេងនេះ។

កម្ពុជាដើម្បីចូលរួមមរណទុក្ខនេះ បានយកថ្ងៃទី១០កក្កដាឆ្នាំ២០២២ ជាថ្ងៃកាន់ទុក្ខមួយរបស់កម្ពុជាចំពោះមរណភាព លោកស៊ិនហ្សូ អាបេ។

ads banner