ក្រសួងសាធារណការហាមការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនដែលមិនទាន់បញ្ចប់ការសាងសង់ (Video Inside)
ការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនដែលមិនទាន់បានសាងសង់បញ្ចប់រួចរាល់ បានប្រញាប់ ឱ្យក្រសួងសាធារណការនិងដឹកជញ្ជួនបានចេញសេចក្តីជូនដំណឹងហាមឃាត់យានយន្តទាំង ឡាយមិនត្រូវធ្វើដំណើរលើផ្លូវដែលមិនទាន់បញ្ចប់ការសាងសង់នោះឡើយ។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងជាង១៩០គីឡូម៉ែត្រតម្លៃ២ពាន់លានដុល្លារ ត្រូវគេរំពឹងថានឹង គ្រោងដាក់ប្រើប្រាស់សាកល្បងនៅក្នុងឆ្នាំ២០២២នេះ។ ប៉ុន្តែនៅមុនការប្រកាសដាក់ប្រើប្រាស់សាកល្បង យានជំនិះនានាខ្លះ ត្រូវគេរាយការណ៍ថាបាននាំគ្នាប្រើប្រាស់ ផ្លូវដែលមិនទាន់បានបញ្ចប់ការសាងសង់ទាំងស្រុងរួចរាល់ឡើយ។
ក្រសួងសាធារណការនិង ដឹកជញ្ជួន បានថ្លែងថាគេនៅមិនទាន់បានបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅឡើយទេ។ ការ បើកបរលើផ្លូវដែលគ្មានស្លាកសញ្ញាចរាចរណ៍ គឺជានាំមកនូវហានិភ័យគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលគ្រោះថ្នាក់តាមដងផ្លូវក្នុងប្រទេសកម្ពុជាកំពុងមានតួលេខខ្ពស់ និងកំពុងត្រូវបាន រៀបចំរកវិធីកាត់បន្ថយគ្រោះថ្នាក់នៅទូទាំងប្រទេសនេះថែមទៀត។
សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែកក្កដា នេះ បានគូសបញ្ជាក់ថា ដើម្បីចៀសវាងការរំខានដល់ដំណើរការសាងសង់ដែលមិនទាន់បាន បញ្ចប់គម្រោង និងចៀសវាងការបង្កគ្រោះថ្នាក់ក្នុងការធ្វើដំណើរ, ក្រសួងបានសម្រេចឱ្យ ក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ចូល ប្រើផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើឱ្យគម្រោង និងយានយន្តមានតម្រូវការចាំ បាច់ ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូនតែប៉ុណ្ណោះ។