រុស្ស៊ីរកឃើញករណីឆ្លងជំងឺអុតស្វាលើកដំបូង

ម៉ូស្គូ៖ ក្រុមឃ្លាំមើលផ្នែកសុខុមាលភាពរុស្ស៊ី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសរុស្ស៊ីបានចុះបញ្ជីករណីឆ្លងជំងឺអុតស្វាលើកដំបូងរបស់ខ្លួន។

ក្រុមនេះបាននិយាយថា រុស្ស៊ីបានបញ្ជាក់ពីការរកឃើញករណីឆ្លងដំបូងនៃជំងឺអុតស្វា។ យុវជនម្នាក់ដែលបានវិលត្រលប់មកកាន់ប្រទេសរុស្ស៊ីវិញ បន្ទាប់ពីការធ្វើដំណើរមកពីបណ្តាប្រទេសអឺរ៉ុប ត្រូវបានបញ្ជូនទៅព្យាបាលផ្នែកវេជ្ជសាស្រ្ត ក្រោយចេញរោគសញ្ញាកន្ទួលលើដងខ្លួន។

បច្ចុប្បន្ន អ្នកជំងឺរូបនេះត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្ត ប៉ុន្តែគាត់មានរោគសញ្ញាស្រាលប៉ុណ្ណោះ ហើយក៏មិនមានគ្រោះថ្នាក់ដល់អាយុជីវិតដែរ។

ក្រុមឃ្លាំមើលបាននិយាយទៀតថា ស្ថានភាពស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ហើយលទ្ធភាពនៃការឆ្លងរីករាលដាលបន្ថែមទៀតត្រូវបានបញ្ឈប់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner