ទៀនវស្សា ទេយ្យទាន និងបច្ច័យរបស់ ឯកឧត្តម ស សុខា និងលោកជំទាវ ត្រូវបានប្រគេនដល់ព្រះសង្ឃ នៅវត្តវាលស្បូវ ក្នុង ឃុំមេសរប្រចាន់

ព្រៃវែង៖ ឯកឧត្តម រាជ រ៉ា ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកពារាំង និងក្រុមការងារ រួមនឹង លោក ហ៊ី ធួក អភិបាលស្រុកពារាំ ង និងសហការី នៅព្រឹកថ្ងៃទ១៣ខែកក្កដានេះបាននាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យ របស់ ឯកឧត្តម ស សុខា និងលោកជំទាវ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តវាលស្បូវ ហោវត្ត(ភូមិអណ្តូង)ដែលស្ថិតនៅក្នុងភូមិអណ្តូង ឃុំមេសរប្រចាន់ ។

ទៀនវស្សា ទេយ្យទាន និងបច្ច័យដែលបានប្រគេន និងប្រគល់ជូននាឱកាសនេះ រួមមាន៖ ទៀនព្រះវស្សា១គូ គ្រឿងបាឡុង១ឈុត ស្លាដក់១០ប្រអប់ អង្ករ១០០គីឡូក្រាម ត្រីខកំប៉ុង១កេសធំ មី២កេសធំ ទឹកសុទ្ធ៥កេស ទឹកក្រូច៥កេស ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ អំបិល៥គីឡូក្រាម ស្ករស៥គីឡូក្រាម ប៊ីចេង៥កញ្ចប់ ឆៃប៉ូវ ២គីឡូក្រាម ថ្នាំចិន១០ប្រអប់ និងបច្ច័យ ១,៤០០,០០០រៀល និងបានជូនថវិកាដល់លោកតា លោកយាយ ប៉ូលីស និង ស.ស.យ.ក. ស្រុក ឃុំ ចំនួន ៦១០,០០០រៀល ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner