ការិយាល័យផលលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំងចុះផ្សព្វផ្សាយច្បាប់អាជីវកម្មឆ្នាំ2022 នឹងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ នៅថ្ងៃ ទី ១៤ ខែកក្កដា ឆ្នាំ ២០២២នេះ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង និងមន្រ្តីជំនាញចុះប្រកាសច្បាប់អាជីវកម្មពិឃាតសត្វឆ្នាំ២០២២ និងប្រកាសសេចក្តីសម្រេចលេខ០៦៥របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅទីសត្តឃាតស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោក ក្រឹង សំអាតប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានផ្សព្វផ្សាយ និងណែនាំដល់ភ្នាក់ងារប្រមូលចំណូលប្រចាំទីសត្តឃាតដល់អាជីវករ និងប្រគល់លិខិតអនុញ្ញាតិពិឃាតសត្វចំនួន ៦៤នាក់ (ស្រី២១នាក់) ។
លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានណែនាំនិងផ្តាំផ្ញើដល់បងប្អូនអាជីវករទាំងអស់ឱ្យសហការការជាមួយភ្នាក់ងារប្រមូលចំណូលទីសត្តឃាតប្រចាំស្រុកហើយបងប្អូនអាជីវករទាំងអស់ចូលរួមអនាម័យជាប្រចាំនៅកន្លែងទីសត្តឃាតរបស់ខ្លួន ៕
សុខ គឹមសៀន





