លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលជួបគណៈប្រតិភូ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង

ភ្នំពេញ៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បាន អនុញ្ញាតឲ្យគណៈប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង ដែលដឹកនាំដោយ លោកជំទាវ មិថុនា ភូថង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃសុក្រទី១៥ ខែកក្កដា ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បាននាំមកនូវការផ្តាំផ្ញើ សាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធី ថ្ងៃនេះ ។

ឆ្លៀតក្មុងឱកាសនោះ លោកជំទាវ មិថុនា ភូថង បានរាយការណ៍អំពី វឌ្ឍនភាពនិង សកម្មភាពរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង ដែលអនុវត្តបាននាពេលកន្លងមកដោយ ទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេស ការចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងនូវការកោតសសើរចំពោះសកម្មភាពរបស់នារី ខេត្តកោះកុង ដែលបានដើរតួយ៉ាងសំខាន់ក្នុង ការចូល រួម ចំណែក អភិវឌ្ឍន៍ខេត្តកោះកុង ក៏ដូចជាការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ ។ លោក ជំទាវ កិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ នារីនៃខេត្ត កោះកុងដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ នេះ ដោយទទួលបានលទ្ធផលយ៉ាងល្អ និងបន្តយកឈ្នះក្នុងការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ ២០២៣ នាពេលខាងមុខ ។

លោកជំទាវបានផ្តាំផ្ញើរនារីទាំងអស់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្ន ខ្ពស់បន្ថែមទៀត បើទោះបីជា ស្ថានភាពនៃការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩ នៅកម្ពុជា នាពេលបច្ចុប្បន្ននេះមានការថយចុះ យ៉ាងណាក៏ដោយ ជាពិសេស អនុវត្តនូវវិធានការរបស់ក្រសួង សុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ៕ ដោយ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner