សភាស្រីលង្កាផ្តើមបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី

កូឡុំបូ៖ សភារបស់ប្រទេសស្រីលង្កាត្រូវជួបប្រជុំគ្នា នៅថ្ងៃសៅរ៍ ទី ១៦ កក្កដានេះ ដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ខណៈដែលការដឹកជញ្ជូនប្រេងឥន្ធនៈបានមកដល់ ដើម្បីផ្តល់ជំនួយសង្គ្រោះមួយចំនួនដល់ប្រទេសដែលរងគ្រោះដោយវិបត្តិ។

ការលាលែងពីតំណែងរបស់អតីតប្រធានាធិបតី Gotabaya Rajapaksa ត្រូវបានទទួលយកដោយសភា កាលពីថ្ងៃសុក្រ បន្ទាប់ពីគាត់បានជិះយន្តហោះទៅកាន់ប្រទេសសិង្ហបុរី ក្នុងដំណើរទស្សនកិច្ចឯកជនមួយដើម្បីគេចចេញពីបាតុករប្រឆាំងរដ្ឋាភិបាលដែលបានកាន់កាប់លំនៅដ្ឋាន និងការិយាល័យរបស់លោក។

បញ្ហាគ្មានប្រេងឥន្ធនៈដែលមានរយៈពេលជាច្រើនថ្ងៃបានក្លាយជាបញ្ហាធ្ងន់ធ្ងរ នៅក្នុងប្រទេសកោះដែលមានប្រជាជន ចំនួន ២២លាននាក់នេះ ខណៈដែលទុនបំរុងប្តូរប្រាក់បរទេសបានធ្លាក់ចុះដល់កម្រិតសូន្យ ហើយអតិផរណាឈានដល់ ៥៤.៦ ភាគរយ កាលពីខែមុន។

ប្រទេសស្រីលង្កាបានទទួលការដឹកជញ្ជូនឥន្ធនៈលើកដំបូង នៅថ្ងៃសៅរ៍នេះ នេះបើតាមរដ្ឋមន្ត្រីថាមពល Kanchana Wijesekera បាននិយាយថា។ លោកថាទាំងនេះ ជា ការ ដឹក ជញ្ជូន ដំបូង ដែល បាន ទៅ ដល់ ប្រទេស ក្នុង រយៈពេល ប្រហែល បី សប្តាហ៍។ ការដឹកជញ្ជូនប្រេងម៉ាស៊ូតទីពីរ ក៏នឹងមកដល់នៅថ្ងៃសៅរ៍ផងដែរ ជាមួយនឹងការដឹកជញ្ជូនប្រេងឥន្ធនៈ លើទី៣ នឹងមកដល់ ត្រឹមថ្ងៃអង្គារ។
លោករដ្ឋមន្ត្រី ថា ទំនិញប្រេងទាំងជើងនេះ ទូទាត់អស់ហើយ៕ ប្រភពពី CNA ប្រែសម្រួលដោយ ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner