ចិន បង្ហាញការគាំទ្រពេញទំហឹងចំពោះច្បាប់ហាមពាក់ម៉ាស់បិទមុខ ឬរបាំងមុខ អំឡុងធ្វើបាតុកម្មតវ៉ានៅហុងកុង

ហុងកុង៖ ប្រទេសចិននៅថ្ងៃសុក្រសប្តាហ៍នេះ បានសម្តែងការគាំទ្ររបស់ខ្លួនយ៉ាងពេញទំហឹង ចំពោះការអនុម័តច្បាប់ថ្មីរបស់រដ្ឋាភិបាលក្រុងហុងកុង ដែលមានគោលដៅហាមពាក់ម៉ាស់បិទមុខ ឬរបាំងមុខ នៅឯកន្លែងប្រមូលផ្ដុំសាធារណៈ ជាពិសេសអំឡុងធ្វើបាតុកម្មតវ៉ា។

ការកត់សម្គាល់បែបនេះរបស់អ្នកនាំពាក្យការិយាល័យក្រុងហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋលោក យ៉ាង កាង ត្រូវបានធ្វើឡើងប៉ុន្មានម៉ោងក្រោយនាយកប្រតិបត្តិក្រុងហុងកុង លោកស្រី ខារី ឡំា បានប្រកាសដាក់ឱ្យអនុវត្តន៍នូវច្បាប់ហាមពាក់ម៉ាស់បិទមុខ ឬរបាំងមុខនៅឯកន្លែងប្រមូលផ្ដុំសាធារណៈ ជាពិសេសអំឡុងធ្វើបាតុកម្មតវ៉ា។

សូមបញ្ជាក់ថា ច្បាប់ហាមពាក់ម៉ាស់បិទមុខ ឬរបាំងមុខខាងលើ នឹងត្រូវចូលជាធរមាននៅយប់ឈានចូលថ្ងៃសៅរ៍នេះ ហើយច្បាប់នេះដែរ នឹងអនុញ្ញាតឱ្យអាជ្ញាធរហុងកុងចេញបញ្ញត្តិនានា ដើម្បីផលប្រយោជន៍សាធារណៈ។ ដោយឡែកចំពោះអ្នកដែលល្មើសនឹងច្បាប់នេះ អាចនឹងត្រូវជាប់ពន្ធនាគារមួយឆ្នាំ ឬពិន័យជាប្រាក់២៥,០០០ដុល្លារហុងកុង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner