សមត្ថកិច្ចបញ្ជូនក្រុមជនឧក្រិដ្ឋ.ខ្មែរ វៀតណាមនិងថៃ១១នាក់ពាក់ព័ន្ធ ការជួញគ្រឿងញៀនជាង ៤៤គីឡូក្រាមទៅតុលាការ

ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចជំនាញនៃមន្ទីប្រឆាំងបទល្មើ សគ្រឿងញៀន នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជូនក្រុមជនឧក្រិដ្ឋ ចំនួន ១១នាក់ មានខ្មែរ. វៀតណាម. ថៃ ទៅសាលាដំបូងរាជធានី ភ្នំពេញពាក់ព័ន្ធពីបទល្មើសជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ជាង ៤៤គីឡូក្រាម ប្រព្រឹត្ត ក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ដោយអនុវត្តតាមបញ្ជាឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដម សេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទ ល្មើសគ្រឿង ញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តមឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៣ ដល់១៥ ខែ កក្កដា ឆ្នាំ២០២២ កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំង គ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ អ៊ិន សុង លោក វរសេនីយ៍ទោ ពុធ ស៊ុនរស្មី នាយករងមន្ទីរ និងមានការចូលរួមពីកម្លាំង ជំនាញនៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ព្រមទាំងមានកា រដឹកនាំសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជ អាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សំរិទ្ធ សុខុន ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក ជួញដូរដោយ ខុសច្បាប់ នូវសារធាតុញៀន ចំនួនប្រាំគោលដៅផ្សេងៗគ្នា ជាបន្ត បន្ទាប់ ៖ គោលដៅទី១ : នៅចំណុច សួនច្បារមាត់ទន្លេមុខវាំង ផ្លូវ ព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងចាប់យកសារធាតុញៀនប្រមាណ ១គីឡូ។ គោលដៅទី២ : នៅចំណុចខុនដូឃ្វីន បន្ទប់ជួលលេខ៦០២ ជាន់ទី៦ ផ្លូវលេខ៣០៨ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងចាប់យកសារធាតុញៀនប្រមាណជាង ៣គីឡូ។ ទីតាំងទី៣: បានបន្តពន្លាតដែនដីទៅខេត្តបន្ទាយមានជ័យ នៅចំណុចមុខសណ្ឋាគារហាក់ហួត២ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងចាប់យកសារធាតុញៀន ២០កញ្ចប់ធំ ប្រមាណ ២០គីឡូក្រាម។ ទីតាំងទី៤ : នៅចំណុច ផ្ទះ៨០៣ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងដកហូតថ្នាំញៀន ៣កញ្ចប់ធំ ប្រមាណ ៣គីឡូក្រាម។ ទីតាំងទី៥ : នៅចំណុច ខ្ទមចំការស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ៤នាក់ និងដកហូតថ្នាំញៀន ២០កញ្ចប់ធំ ប្រមាណ ២០គីឡូក្រាម។

ជាលទ្ធផល សមត្ថកិច្ចឃាត់ខ្លួនបាន ជនសង្ស័យចំនួន ១១នាក ដកហូតយកបានវត្ថុតាងគ្រឿងញៀន ៖ សារធាតុញៀនប្រភេទ កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ជាងមួយគីឡូ។ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ជាង ៤២គីឡូ។ សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ១០៦ក្រាម។ សរុបសារធាតុញៀន ទាំងអស់មានទម្ងន់ ជាង ៤៤គីឡូ។
ជាមួយគ្នានោះដែរ សមត្ថកិច្ច បានចាប់យកមធ្យោបាយនិង សម្ភារៈ ជាវត្ថុតាងមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ កំពុងតែស្ថិតក្នុងដំណាក់កាល តំណាងអយ្យការ បើកការស៊ើបសួរនៅឡើយ៕
ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner