គណបក្សប្រឆាំងថៃប៉ះសម្តីគ្នាជាមួយលោក ប្រាយុទ្ធ ចាន់អូចា ក្នុងសភា អំឡុងការជជែកដេញដោល
បាងកក៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានច្រានចោលការចោទប្រកាន់ពីអំពើពុករលួយ និងការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ នៅក្នុងសម័យប្រជុំ តាមទូរទស្សន៍របស់សភា កាលពីថ្ងៃទី១៩ ខែកក្កដា ខណៈដែលការជជែកដេញដោលកំពុងដំណើរការស្វែងរក ការលុបបំបាត់ភាពជឿជាក់របស់លោក ជាមួយនឹងការបោះឆ្នោតផ្តល់ទំនុកចិត្តលើកចុងក្រោយ មុនពេលដែលលោកត្រូវផុតអាណត្តិអំឡុងរយៈពេល១១ខែទៀត ពោលគឺខែមីនា ២០២៣ខាងមុខ។
លោក Prayut អាយុ ៦៨ឆ្នាំ ជាមេទ័ពចូលនិវត្តន៍ ដែលឡើងកាន់អំណាចដំបូង ក្នុងរដ្ឋប្រហារ កាលពី៨ឆ្នាំមុន បានយកឈ្នះ ក្នុងការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ៣ដងរួចមកហើយ ចាប់តាំងពីការបោះឆ្នោត ឆ្នាំ២០១៩ បានឃើញលោកបន្តធ្វើជានាយករដ្ឋមន្ត្រី នៅក្នុងអ្វីដែលឥឡូវនេះ ជាក្រុមចម្រុះ ១៧ គណបក្ស។
លោក ប្រាយុទ្ធ បានច្រានចោលការចោទប្រកាន់នេះ ដោយលើកហេតុផលថា រដ្ឋាភិបាលបានដោះស្រាយបញ្ហាជាច្រើន រួមទាំង ការរស់ឡើងវិញនៃវិស័យទេសចរណ៍ និងការផ្តល់វិធានការហិរញ្ញវត្ថុ ដើម្បីដោះស្រាយការលំបាកនៃ ជំងឺរាតត្បាត។
លោក Prayut បាននិយាយថា “ខ្ញុំត្រូវតែបញ្ជាក់ ចាប់តាំងពីអ្នកបានចោទប្រកាន់ខ្ញុំថា មិនបានជោគជ័យ។ នេះគឺមិនពិតទាំងស្រុង” ។
គណបក្សប្រឆាំងដ៏សំខាន់របស់ភឿថៃ ក៏បានចាប់ផ្តើមយុទ្ធនាការចោទប្រកាន់ ហើយក៏ស្របពេលដែលអនុញ្ញាតឱ្យសាធារណជន បោះឆ្នោតប្រឆាំងនឹងរដ្ឋាភិបាល តាមរយៈកម្មវិធីផ្ញើសារ Line ។
ក្រុមអ្នកតវ៉ាដែលដឹកនាំដោយយុវជន ដែលបានលេចរូបរាងឡើង កាលពីខែកក្កដាឆ្នាំ២០២០ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ក៏បានគ្រោងប្រមូលផ្តុំនៅមុខសភា នៅថ្ងៃនីមួយៗនៃការជជែកដេញដោល ដើម្បីដាក់សម្ពាធលើលោក Prayut និង រដ្ឋមន្ត្រីរបស់លោក៕ ប្រភពពី CNA , ប្រែសម្រួលដោយ៖ សារ៉ាត



