គ្រួសារប្រជាពលរដ្ឋលង់ទឹកស្លាប់ នៅក្នុងស្រុករលាប្អៀរ បានទទួលអំណោយឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្នមុនី ហ៊ុន ម៉ាណែត

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃពុធ ៧រោចខែអាសាឍឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្នមុនី ហ៊ុន ម៉ាណែត ចូលរួមបុណ្យសព ប្រជាពលរដ្ឋឈ្មោះ វង្ស សាវ័ន ហៅ អួន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅនៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដែលបានលង់ទឹកស្លាប់ ។

សូមបញ្ជាក់ថា សពបុរសឈ្មោះ វង្ស សាវ័ន ហៅ អួនពេលទៅបង់សំណាញ់នៅចំណុចទំនប់បារាំង ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានរអិលជើង ត្រូវទឹកគួចយកទៅបាត់ នៅវេលាម៉ោង៨:៣០យប់ថ្ងៃទី១៨ ខែកក្កដា រហូតដល់ម៉ោង៤:៣០នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ទើបក្រុមស្រាវជ្រាវរុករករបស់ខេត្ត រកឃើញសព ។

អំណោយផ្តល់ជូនគ្រួសារសព រួមមាន អង្ករចំនួន ១០០គីឡូក្រាម ស៉ីម៉ង់ត៍០៤បេ ស័ង្កសី ៣០សន្លឹក មី២កេស អាវរងា០១ មុង០១ ម៉ាស់០២ប្រអប់ ជែលលាងដៃ០៥ដប រួមនិងថបច្ច័យមួយចំនួន។

ក្រុមគ្រួសារសពបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ព្រមទាំងក្រុមការងារផងដែរ ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner