នគរបាលក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យពីរនាក់ ករណីរំលោភលើសេចក្ដីទុកចិត្ត

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភលើសេចក្ដីទុកចិត្ត គឺឈ្មោះ ហែម សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងឈ្មោះ ហៀម សីហា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រពើ  ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យទាំង២នាក់ បានយកកុំព្យុទ័រ  (Laptop) ចំនួន២គ្រឿង របស់ជនរងគ្រោះឈ្មោះ ង៉ុយ ចាន់រស្មី ភេទស្រី អាយុ២៩ឆ្នាំ នៅផ្ទះជនរងគ្រោះភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ដោយសន្យាថា នឹងយកទៅជួសជុលឲ្យជនរងគ្រោះ ប៉ុន្តែមិនឃើញយកកុំព្យូទ័រនោះមកវិញ។

លុះដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ វេលាម៉ោង១១និង០០នាទី ជនសង្ស័យបានយកកុំព្យូទ័រទាំង២គ្រឿងនេះ ទៅលក់ឲ្យជាងជួសជុលកុំព្យូទ័រ ដែលមានទីតាំងនៅជិតចំណុចផ្សារឆ្នាំង ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង តែត្រូវជនរងគ្រោះទៅទាន់ ទើបរាយការណ៍មកសមត្ថកិច្ចឲ្យឃាត់ចាប់ខ្លួនតែម្ដង។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងចាត់កាតតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner