សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ប្រកាសសមាសភាពប្រធាន អនុប្រធានកិត្តិយស គណៈកម្មាធិការអនុសាខាស្រុកកូនមុំ

អត្ថបទដោយ៖
Kien Sereyvuth

រតនគិរី៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានរៀបចំពិធី ប្រកាស ទទួលស្គាល់ជាផ្លូវការនូវសមាសភាពប្រធាន អនុប្រធានកិត្តិយសគណៈកម្មាធិការ អនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកូនមុំ។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គិត ទ្រី អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និងមានការអញ្ជើញ ចូលរួមជា កិត្តិយស មានគណៈកម្មាធិការសាខា ក្រុមប្រឹក្សា ស្រុក អនុសាខា ស្រុក ក្រុម កាកបាទក្រហម ឃុំ អ្នកស្ម័គ្រចិត្ត និង យុវជន កាកបាទក្រហម សរុបប្រមាណជិត៤០នាក់។

លោក ឌឹម ណាត នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបានអានសេចក្តីសម្រេចរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ស្តីពី ការទទួលស្គាល់ សមាសភាពប្រធានអនុប្រធានកិត្តិយសគណៈកម្មាធិការ អនុសាខា ក្រុង-ស្រុកសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដោយលោក ស៊ុន សំ ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាស្រុកកូនមុំនិងលោក សេក ហៃ ប្រកាសទទួលស្គាល់ជាប្រធានគណៈកម្មាធិការ អនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកូនមុំ។

លោក សេក ហៃ ដែល ទើប បានទប្រកាសទទួលស្គាល់ថ្មី បានចាប់អារម្មណ៍ថាកាកបាទក្រហមកម្ពុជា ជា ស្ថាប័ន មនុស្សធម៌មួយរបស់ជាតិ តាំងពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន ពីមួយ ឆ្នាំទៅមួយឆ្នាំ កាន់តែ មានការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរ ហើយការអភិវឌ្ឍនេះ គឺពិតជាអាស្រ័យដោយសារការ
ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ នៅ ចំពោះមុខ នៃអង្គពិធីតាំងនាមឲ្យសមាជិកសមាជិកាគណៈកម្មាធិការ អនុសាខា ស្រុក ក្រុម កាកបាទក្រហម ឃុំ អ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហម នៅក្នុងស្រុកទាំងមូល សូមប្តេជ្ញាចិត្តគាំទ្រ និងអនុវត្ត សកម្មភាព មនុស្សធម៌ លើគ្រប់វិស័យរបស់កាកបាទក្រហមកម្ពុជា តាមគោលការណ៍គ្រឹះទាំង៧របស់ ចលនា កាកបាទក្រហមអន្តរជាតិ។

ឯកឧត្តម គិត ទ្រី មានមតិសំណេះសំណាល ដោយនាំមកនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ ពីសំណាក់ពី ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ពិសេស សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ សមាជិក សមាជិកា នៃអង្គ
ពិធីទាំងមូលដោយក្តីនឹករឭក។ ឯកឧត្តមបានលើកឡើងថា ជោគជ័យ ដែលសាខា-អនុសាខា ទទួល បានកន្លងមក បានឆ្លុះបញ្ចាំងឲ្យឃើញពីមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងភាពខ្លាំង នៃយុទ្ធសាស្ត្ររបស់ កាកបាទក្រហម កម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម គិត ទ្រី បានក្រើនរំឭកដល់ អនុសាខា ស្រុក និង ក្រុមកាកបាទក្រហម ឃុំ ទាំងអស់ ត្រូវខិតខំអនុវត្តន៍សកម្មភាព មនុស្សធម៌ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីឲ្យ បេសកកម្មការងារខាងលើ កាន់តែមានប្រសិទ្ធភាព យុទ្ធសាស្ត្រ ២០១១-២០២០ បានកំណត់នូវបាវនា ៣ សំខាន់ គឺៈ ១-ធ្វើ ឲ្យ កាន់តែ ច្រើនជាងមុន ២-ធ្វើឲ្យកាន់តែល្អជាងមុន និង៣-ធ្វើឲ្យកាន់តែស៊ីជម្រៅជាងមុន និងទៅឲ្យកាន់តែឆ្ងាយជាងមុន។

ក្នុងនោះដែរ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានសំណូមពរ សូមរក្សា សាមគ្គីភាព ឲ្យបានជិតស្និទ្ធ និងសុខដុមរមនីយកម្មរវាងគណៈកិត្តិយសសាខា អនុសាខា ជាមួយគណៈកម្មាធិការសាខា អនុសាខា និង ក្រុមប្រតិបតិ្ត គ្រប់លំដាប់ថ្នាក់។ បន្តពង្រឹង និងពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រចិត្តកាកបាទ ក្រហម ឲ្យ ទៅជា បណ្តាញ ដ៏ រឹងមាំ និងជាកម្លាំងចលករ នៃ សេវាកម្ម មនុស្សធម៌ មាននិរន្តរភាព និងប្រកបដោយ ប្រសិទ្ធភាព។ បន្តពង្រឹង និងពង្រីកសមាជិកភាព លើ កម្ពស់ ការកៀរគររកមូលនិធិឲ្យមានការចូលរួម ដោយស្ម័គ្រចិត្ត និងទៅតាមសទ្ធាជ្រះថ្លាប្រាសចាកពី ការ ចាប់បង្ខំការដាក់កំហិត និងត្រូវរក្សា ឲ្យមានតម្លាភាព មានគណនេយភាព ក្នុងការ ប្រើប្រាស់ មូលនិធិ និង ទ្រព្យសម្បត្តិ របស់អនុសាខា ៕ធ.ដ

ដោយៈ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner