ចែកប័ណ្ណកម្មសិទ្ធិជាក្រុម និងចែកតាមខ្នងផ្ទះកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ លោក អាង ណារឹទ្ធ ចែកប័ណ្ណកម្មសិទ្ធ (ប្លង់ដី) ដែលប្តូរពីធ្វើពិធីប្រជុំផ្លូវការ មកចែកជាក្រុមតូចៗ និងចែកតាមខ្នងផ្ទះ វាកាន់តែងាយស្រួលដល់ពលរដ្ឋ និងម្ចាស់ក្បាលដី។ នេះបើយោងតាមប្រជាពលរដ្ឋ និងមន្ត្រីសុរិយោដី បានប្រាប់ក្នុងសកម្មភាពចែកវិញ្ញាបនបត្រសម្គាល់អចលនៈវត្ថុនៃលទ្ធផលចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋនៅភូមិចក ឃុំរហាត់ទឹក ស្រុកមង្គលបូរី កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២១១៩ ដែលមានការចូលរួមពីលោក អាង ណារឹទ្ធិ ប្រធាន លោកមួង វិបុល អនុប្រធានមន្ទីររៀបចំដែនដី នគរូនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ។

ពលរដ្ឋម្ចាស់ក្បាលដីរស់នៅភូមិចកប្រាប់ថា ការបានធ្វើប្លង់ដីដោយរាជការមិនតម្រូវឲ្យបង់ប្រាក់បាននាំឲ្យពលរដ្ឋយើងខ្ញុំត្រេកអរ និងកក់ក្តៅណាស់ទៅហើយ ព្រោះមានច្បាប់ការពារដី ហើយលែងមានទំនាស់និងដីក៏មានតម្លៃជាងមុន។ លុះមន្ត្រីសុរិយោដី និងអាជ្ញាធរចែកប្លង់ដីដោយផ្ទាល់លើក្រុមតូចៗ និងដល់ខ្នងផ្ទះពលរដ្ឋបែបនេះ វាកាន់តែងាយស្រួលសាមញ្ញទៀត។

លោក ហោរ៍ សំណាង ជំទប់ទី១ឃុំរហាត់ទឹក ប្រាប់កាសែតរស្មីកម្ពុជាថា ក្នុងនាមអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋសូមផ្លែងអំណរគុណដល់រាជរដ្ឋាភិបាលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងក្រសួង មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបញ្ចូនក្រុមការងារអនុវិស័យរដ្ឋបាលដីធ្លីមកវាស់វែងដីធ្លី និងចេញវិញ្ញបនបត្រសម្គាល់អចលនៈវត្ថុដោយឥតគិតថ្លៃជូនពលរដ្ឋ និងម្ចាស់ក្បាលដី ដែលធ្វើឲ្យដីកាន់តែមានសុវត្ថិភាព គ្មានបារម្ភជនណាមករំលោភបំពានយក ហើយធ្វើឲ្យម្ចាស់បានដឹងពីព្រំក្បាលដី ពីទទឹង បណ្តោយ និងពីក្រឡាផ្ទៃដី និងធ្វើឲ្យដីកាន់តែមានតម្លៃ។ លោកជំទប់ទី១ បន្តថា ជាងនេះទៅទៀត ម្ចាស់ដីក៏ងាយស្រួលក្នុងការដែលពីដើមដីនៅវាល ឬឆ្លងអូរស្ទឹងទៅឆ្ងាយ ឥឡូវដី(គឺប្លង់ដី) អាចបត់ដាក់ហោប៉ៅ ឬដាក់ក្នុងទូបាន។

លោក អាង ណារឹទ្ធិ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អាទិភាពចម្បងរបស់មន្ទីរគឺទី១-ការចុះបញ្ជីដីធ្លីទាំងលក្ខណៈដាច់ដោយដុំ ទាំងលក្ខណៈជាប្រព័ន្ធដើម្បីឲ្យម្ចាស់ដីមានភាពកក់ក្តៅ និងទទួលបានការធានាការពារដី ហើយបញ្ចប់ទំនាស់។ ទី២-ការជំរុញបង្កើនដោះស្រាយទំនាស់ដីធ្លី។ ទី៣-ការគ្រប់គ្រង់សណង់ឲ្យស្របច្បាប់ មានស្តង់ដារ មានរចនាបថត្រឹមត្រូវជាដើម។

លោក អាង ណារឹទ្ធបន្តថា ចំពោះការប្តូរពីធ្វើពីធីវេទិកាចែកប័ណ្ណមកធ្វើការចែកដល់ពលរដ្ឋក្បាលដីក្នុងក្រុមតូចៗ និងតាមខ្នងផ្ទះបែបនេះ គឺធ្វើឲ្យមានភាពសាមញ្ញ និងងាយស្រួល ចំណាយតិច ។ ពោលគឺជាការអនុសាសន៍ណែនាំរបស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ សូមរំលឹកថា មកទល់ឆ្នាំ២០១៩នេះ ការចុះបញ្ជីដីធ្លីរបស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី (LASSP) នៅខេត្តបន្ទយមានជ័យ ហើយចេញវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុបានចំនួន១៤៥.៦០៣ប័ណ្ណ៕ធ.ដ

ដោយ៖ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner