គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរើសមន្រ្តីកិច្ចសន្យារយៈពេលខ្លីសរុប ៥២៧រូប សម្រាប់បម្រើការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លីសរុប ទូទាំងប្រទេសចំនួន៥២៧រូប សម្រាប់បម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង២៥ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ។
ប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លីនេះ នឹងចាប់ផ្តើមនៅដើមខែសីហា ឆ្នាំ២០២២ខាងមុខនេះ។
មុខការដែលត្រូវការជ្រើសរើស មានដូចខាងក្រោម៖
- ជំនួយការរដ្ឋបាល និងលេខាធិការ ចំនួន២៤រូប
- ជំនួយការគណនេយ្យ ចំនួន២៥រូប
- ជំនួយការប្រតិបត្តិការ ចំនួន៨រូប
- ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម ចំនួន២៥រូប
- លេខាធិការ ចំនួន២៥រូប
- ជំនួយការអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ (គ្រូបង្ហាត់) ចំនួន៤១៤រូប
- អ្នកបើកបររថយន្ត ចំនួន៦រូប។
គួរជម្រាបថា ការសម្រេចជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លីនេះ គឺធ្វើឡើងតាមរយៈកិច្ចប្រជុំរបស់ គ.ជ.ប នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន ដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំពិនិត្យ និងសម្រេចពី គ.ជ.ប ៕ ដោយ ៖ សេឌី




ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។