គណៈកម្មាធិការគណបក្សខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាល វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា
ភ្នំពេញ ៖ គណៈកម្មាធិការគណបក្សខណ្ឌចំការមន នៅព្រឹកថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាល វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន តំណាង ឯកឧត្តម បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន ។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម-លោកជំទាវជាក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ-សង្កាត់ទាំង០៥, លោកប្រធាន-អនុប្រធានគណៈកម្មាធិការគណបក្សខណ្ឌ, លោក-លោកស្រីសមាជិក-សមាជិកាគណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ , លោក-លោកស្រីសមាជិក-សមាជិកាគណៈកម្មាធិការគណបក្សខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធាន-សមាជិកគណបក្សសង្កាត់ទាំង០៥ និងមន្ត្រីគណបក្សពាក់ព័ន្ធ ៕ ដោយ ៖ ជីម ភារ៉ា









