អាជ្ញាធរក្រុងបានលុង សហការណ៍ជាមួយគណៈកម្មាការផ្សារ ចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញបរិវេណផ្សារបានលុងត្រង់ចំណុចតំបន់៤
រតនគិរី៖ ដោយមេីលឃេីញពីការលក់ដូរ របស់ក្រុមអាជីវករ គ្មានសណ្តាប់ធ្នាប់ ហេីយដែលពួកគាត់បានយកចំណីផ្លូវ ជួល ឬដាក់តាំងលក់នៅលេីផ្លូវបេតុងបណ្តាកឱ្យបាត់បង់សណ្តាប់ធ្នាប់ ទេីបគណៈកម្មាការផ្សារបានលុងបានដាក់លិខិតស្នេីរសុំកិច្ចសហការណ៍ជាមួយអាជ្ញាធរក្រុងបានលុងដេីម្បីចុះរៀបចំសណ្តាប់ធ្នាប់លេីផ្លូវបេតុងជុំវិញបរិវេណផ្សារបានលុងត្រង់ តំបន់៤។
ជាក់ស្តែងនៅថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២២នេះ លោកអភិបាលក្រុងបានលុងចំនួន២រូប គឺលោក ពុធ ដានី និងលោក ខៃ ស៊ានឃន់ បានដឹកនាំកម្លាំងក្រុងសហការណ៍ជាមួយគណ:កម្មការផ្សារ ចុះណែនាំនិងធ្វេីកិច្ចសន្យាជំហ៊ានទី១ដោយឱ្យម្ចាស់ផ្ទះ និងអាជីវករដែលបានដាក់ឥវ៉ាន់តាំងលក់នៅលេីផ្លូវបេតុងជុំវិញបរិវេណផ្សារត្រង់តំបន់៤បញ្ឈប់ការដាក់តាំងលក់បន្តទៅទៀត ដោយអនុញ្ញាតិឱ្យតែ ២.៥០ម៉ែត្រ(ពីម៉ែត្រកន្លះ)ពីជញ្ជាំងផ្ទះតែប៉ុណ្ណោះ។
ជាលទ្ធផល ម្ចាស់ផ្ទះក៍ដូចជាក្រុមអាជីវករពួកគាត់បានចូលរួមសហការណ៍ជាមួយក្រុមការងារចុះរៀបចំសណ្តាប់ធ្នាប់ដោយយល់ព្រមធ្វេីកិច្ចន្យានិងផ្តិតមេដៃបញ្ឈប់ការដាក់ឥវ៉ាន់តាំងលក់នៅលេីផ្លូវបេតុងនេះបន្តទៅទៀត។
គួរបញ្ជាក់ផងដែរថា ផ្លូវបេតុងជុំវិញខាងក្នុងបរិវេណផ្សារបានលុងដែលមានទទឹង ៨ម៉ែត្រ មានទំហំ ១៣៩៩៩ម៉ែត្រក្រឡា គឺជាគុំនិតផ្តួចផ្តេីមរបស់លោក ឧកញ្ញា សា លាង ក្រុមហ៊ុនវិនិយោគផ្សារបានលុង ក្នុងគោលបំណងឱ្យបងប្អូនប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរណ៍អាចធ្វេីដំណេីរតាមម៉ូតូ ឬ រថយន្តបានយ៉ាងល្អប្រសេីរជុំវិញបរិវេណផ្សារ ជាពិសេសនោះបេីមានអគ្គិភ័យកេីតឡេីងជាយថាហេតុណាមួយនោះ រថយន្តពន្លត់អគ្គិភ័យអាចចេញចូលជួយសង្រ្គោះបានទាន់សភាពការណ៍ផងដែរ ៕ ដោយ គតិ យុត្ត






