ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១០រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តផ្តល់អនុសាសន៍ឲ្យប្រើឳកាសដើម្បីអនុវត្ត ផែនការដែលបានរៀបចំ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ សូមកុំភ្លេចរកពេលវេលា សម្រាកខ្លះ កុំបង្ខំខ្លួនឯងជ្រុលពេក ពីព្រោះអ្នកនៅតែមានឳកាសច្រើនក្នុងការអនុវត្តការងារ ទៅតាមបំណងប្រាថ្នា។ លើសពីនេះ លោកអ្នកនឹងមានភាពរស់រវើកទាក់ទងនឹងការគិត ពិចារណា និងដោះស្រាយបញ្ហា។ ក្រៅពីនេះ លោកអ្នកអាចចាប់ផ្តើមធ្វើការច្រើនក្នុងពេល តែមួយបាន ប៉ុន្តែទាមទារការពិចារណាឲ្យបានដឹតដល់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះអ្នកត្រូវប្រុងប្រយ័ត្នឲ្យបានខ្លាំងនូវរាល់ករណីទាំងឡាយ។ ក្នុងនោះសូមមានភាពអត់ធ្មត់ ក្រែងមានបញ្ហាជាមួយនឹងមិត្តរួមការងារ ពិសេសជាមួយថ្នាក់ លើផងដែរ។ ក្នុងនោះសម្រាប់រឿងសំខាន់ គឺសូមជៀសវាងការប៉ះពាល់បញ្ហាទាំងឡាយណា ដែលសំខាន់។ ក្រៅពីនេះ លោកអ្នកអាចធ្វើការទំនាក់ទំនងនានាលើផ្នែកអាជីវកម្ម និង សកម្មភាពជំនួញ។ ទន្ទឹមនឹងនោះសូមចងចាំថា ការទទួលខុសត្រូវជាប្រភពនៃភាពជោគ ជ័យនៅក្នុងពេលនេះ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះរាល់ការសម្រេច ចិត្តនានានៅក្នុងពេលនេះ។ អ្នកអាចមានឳកាសខ្ពស់ក្នុងការធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុកាន់ តែអាក្រក់ទៅៗ ឬអាចធ្វើឲ្យខាតបង់។ ក្នុងនោះ ជម្លោះ ឬភាពអាក់អន់ស្រពន់ចិត្តជាមួយ មនុស្សរួមការងារអាចនឹងកើតឡើងក្នុងកំរិតខ្ពស់បំផុត។ ប៉ុន្តែបើទោះបីជាស្ថានភាពនេះ ហាក់មិនសមប្រកបយ៉ាងនេះក្តី សូមចងចាំថា កំហុសតូចតាចនេះមិនធ្វើឲ្យប៉ះពាល់ទៅដល់ លទ្ធផលចុងក្រោយនៃការងារនោះទេ។ លើសពីនេះ អ្នកគួរកំចាត់ភាពតានតឹង ដើម្បីជា ប្រយោជន៍ទៅដល់សុខមាលភាព។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំមិនឲ្យបោះបង់ចោលការ ប្រកួតប្រជែងដ៏សមរម្យឲ្យបានគ្រប់កាលទេស។ ក្នុងនេះអ្នកអាចមើលមិនឃើញពីលទ្ធផល ច្បាស់លាស់ដែលអ្នករំពឹងទុក ប៉ុន្តែសូមកុំមានការព្រួយបារម្ភ ពីព្រោះអ្នកនឹងទទួលបាន លទ្ធផលដ៏ល្អប្រសើរមកជំនួសវិញក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះ សូមកុំបោះ បង់ចោលការងារ ឬផែនការអនុវត្តដែលទទឹងលទ្ធផលវែងឆ្ងាយ។ ដោយឡែក លោកអ្នក អាចធ្វើការផ្លាស់ប្តូរគំនិតទស្សនវិជ្ជា និងសមត្ថភាពក្នុងការបំពេញការងារ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះកិច្ចការងារ និងរបររកស៊ីជួញដូររបស់ អ្នកមានភាពចម្រើនលូតលាស់ល្អប្រសើរណាស់។ ប៉ុន្តែអ្នកក៏គួរតែយកចិត្តទុកដាក់បន្ថែម ទៅលើការងារ និងបទពិសោធន៍របស់អ្នកដទៃផងដែរ។ ហើយអ្វីដែលអ្នកគួរជៀសវាងនៅ ពេលនេះ គឺគួរតែចាកចេញពីស្ថានភាពមុខពីរ ឬស្ថានភាពទាំងឡាយណាដែលមិនច្បាស់ លាស់។ ក្រៅពីនេះ អ្នកទទួលបានអំណោយផលល្អប្រសើរក្នុងការធ្វើទំនាក់ទំនង ដូច្នេះគួរ ជួបមនុស្សថ្មី ឬពង្រឹងទំនាក់ទំនងចាស់ៗ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះសូមប្រយ័ត្នចំពោះការសម្រេចចិត្តក្នុងការ ផ្លាស់ប្តូរការងារ ឬសូម្បីតែរបត់ការងារដែលកំពុងអនុវត្តន៍សព្វថ្ងៃ។ ក្នុងនោះចំពោះលោក អ្នកដែលរកស៊ីជួញដូរ ឬប្រកបជំនួញតូចធំអាចនឹងប៉ះពាល់ទៅដល់កំរិតហិរញ្ញវត្ថុ។ យកល្អ កុំទាន់ចាប់ផ្តើមកិច្ចការសំខាន់ ឬរបរទាំងឡាយណាដែលតម្រូវឲ្យមានការប្រើប្រាស់ដើមទុន ច្រើន។ ដោយឡែក អ្នកមិនគួរចូលរួមក្នុងដំណើរផ្សងព្រេងដែលគួរឲ្យសង្ស័យនោះទេ។ លើសពីនេះ សូមកុំធ្វើការងារដើម្បីបង្ហាញទៅអ្នកដទៃ សូមធ្វើការសម្រាប់ការប្រយោជន៍ ដល់អាជីពរបស់ខ្លួនប៉ុណ្ណោះ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសី លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យមានការអត់ធ្មត់ ឲ្យបានក្នុងកំរិតអតិបរមា។ ជាពិសេស សូមលោកអ្នកធ្វើការសម្រេចចិត្តអោយបានត្រឹមត្រូវ គួរពឹងពាក់អាស្រ័យទៅលើពត៌មានពិតប្រាកដដែលអ្នកទទួលបាន។ ក្នុងនោះការជឿទុក ចិត្តជាកត្តាជំរុញដល់ភាពជោគជ័យផង ទៅដល់បញ្ហាផង ហេតុនេះគឺមានការលោកអ្នក ប៉ុណ្ណោះដែលអ្នកស្វែងយល់ និងធ្វើការសម្រេចចិត្តទៅលើចំណុចដែលត្រូវជឿ និងចំណុច ដែលមិនត្រូវជឿ។ ប្រការគួរយកចិត្តទុកដាក់ គឺពត៌មានថ្មី ពីព្រោះវាអាចបំភ័នអ្នកបាន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ ដើម្បីបំពេញការងារ ដូច្នេះមិនចាំបាច់ត្រូវប្រញាប់ប្រញាលពេកនោះទេ។ ចំពោះលោកអ្នក ដែលធ្វើការងាររដ្ឋ និងឯកជនរំពឹងថាទទួលបានការចាកចេញសម្រាប់បេសកកម្មការងារ ដូច្នេះសូមយកចិត្តទុកដាក់ និងត្រូវក្តោបក្តាប់ពត៌មានការងារឲ្យបានល្អិតល្អន់។ ក្នុងនោះ លោកអ្នកនឹងទទួលបានភាពរីកចម្រើនដ៏ប្រសើរបំផុតសម្រាប់កំរិតហិរញ្ញវត្ថុ ដូច្នេះមិនគួរ ភ័យខ្លាចក្នុងការបណ្តាក់ទុន ឬបង្កើតមុខរបរថ្មីនៅក្នុងថ្ងៃនេះ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះសូមលោកអ្នកយកចិត្តទុកដាក់ជា ពិសេសទៅការគ្រប់គ្រងពេលវេលាសម្រាប់អនុវត្តកាតព្វកិច្ច។ ប្រហែលជាអ្នកមិនមានពេល វេលាគ្រប់គ្រាន់ដើម្បីបំពេញការងារឲ្យបានចប់ចុងចប់ដើមដោយងាយស្រួលនោះទេ។ ក្នុងនោះសូមមានភាពស្វាហាប់ ហើយមិនត្រូវភ្លេចភ្លាំងការបង់ប្រាក់កម្ចី។ ផ្ទុយទៅវិញ លោកអ្នកអាចធ្វើការដោះស្រាយបញ្ហាប្រមូលផ្តុំបានដោយសេរី និងត្រឹមត្រូវ ដែលនេះអាច សម្រួលទៅដល់ដំណើរការងារ និងលទ្ធផលជាទីគាប់ចិត្តនៅចុងបញ្ចប់នៃការងារ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះអាជីពរបស់អ្នកមើលឃើញ ពីការកើនឡើងនៃគំនិតផ្តួចផ្តើមលើអាជីវកម្ម។ លោកអ្នកនឹងទទួលបានដៃគូអាជីវកម្មដែល គួរឲ្យទុកចិត្តបាន។ មិនត្រឹមតែប៉ុណ្ណោះ ស្ថានភាពហិរញ្ញវត្ថុហិរញ្ញវត្ថុគឺត្រូវបានធានាយ៉ាង ច្បាស់លាស់។ កុំខ្លាចក្នុងការបោះទុន ឬចាប់ផ្តើមគម្រោងការងារដែលអ្នកបានរៀបចំនៅ ពេលនេះ។ លើសពីនេះកុំខ្លាចក្នុងការសហការ ឬធ្វើការទទួលខុសត្រូវការងាររួមគ្នា ពីព្រោះ ការងារជាក្រុមនឹងផ្តល់ភាពជោគជ័យទ្វេរដង។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះផ្តល់អំណោយផលចំពោះការងារ ពិសេសសម្រាប់លោកអ្នកដែលជាអ្នកជំនាញ។ គ្មានបញ្ហាធ្ងន់ធ្ងរណាមួយនឹងកើតឡើង ចំពោះការងារក្នុងពេលនេះនោះទេ ដូច្នេះភាពជោគជ័យនៅក្នុងពេលនេះគឺមានភាពអស្ចារ្យ បំផុត។ ហោរាសាស្រ្តណែនាំលោកអ្នកឈប់រងចាំពេលវេលាដែលសក្តិសមបន្តទៅទៀត។ ខ្លួនអ្នកផ្ទាល់អាចធ្វើការផ្លាស់ប្តូរជោគវាសនាអាជីពបាន ដោយគ្រាន់តែអ្នកមានឆន្ទៈក្នុងការ ខិតខំប្រឹងប្រែង និងការលំបាក។ ក្នុងនោះ ពិតណាស់ហើយដែលអ្នកត្រូវប្រយ័ត្ន រាល់ការធ្វើ សកម្មភាព។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងារនៅក្នុងថ្ងៃនេះហាក់ប្រទះភាពស្មុគ្រស្មាញជា ច្រើន។ អ្នកពិបាកនឹងរំពឹងទុកទៅលើស្ថានការណ៍នៅជុំវិញការងាររបស់អ្នកណាស់ ម្យ៉ាង ពត៌មានជាច្រើនក៏នឹងអាចបំភ័ន្តគំនិតរបស់អ្នកដោយងាយស្រួល។ ប៉ុន្តែបើទោះបីជាភាព ប្រែប្រួលនេះហាក់ដូចជាលំបាកសម្រាប់អ្នកក្តី សូមកុំបោះបង់ការសាកល្បង ហើយត្រៀម ខ្លួនក្នុងការបញ្ចេញសមត្ថភាពការងារ។ ក្នុងថ្ងៃនេះលោកអ្នកអាចផ្លាស់ប្តូរគំនិតដោយភាព ឈ្លាសវៃ ដែលចំណុចនេះនឹងសម្រួលស្ថានភាពអាក្រក់អោយទៅជាល្អប្រសើរវិញបាន។
ចំណាំៈ
ឆ្នាំទាំង៣ មមែ រកា ច រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងជាទ្រព្យសម្បតិ្ត និងសម្ភារៈនឹង កើតឡើងច្រើន។ ក្នុងនោះលោកអ្នកនឹងមានឪកាសច្រើននៅក្នុងមជ្ឈដ្ឋានខាងក្រៅ។