ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលបំផុតសម្រាប់លោក អ្នកដែលធ្វើការជាមួយក្រុម ពិសេសទាក់ទងនឹងការគ្រប់គ្រង។ ពាក្យសំដី និងគោលការណ៍ របស់អ្នកហាក់ទទួលបានការគាំទ្រជាពិសេស ដែលសម្រួលឲ្យមានភាពរលូន និងបញ្ចៀស រាល់បញ្ហាដែលនឹងកើតឡើង។ ក្នុងពេលនេះអ្នកក៏អាចចាកចេញពីស្ថានភាពចាស់ៗក៏ដូច ជាការផ្លាស់ប្តូរទីកន្លែងការងារបានដោយសេរី។ ដោយឡែក ប្រហែលជាអ្នកគួរតែមានការ ប្រុងប្រយ័ត្នចំពោះរាល់កម្ចី ពីព្រោះវាអាចជាឧបស័គ្គដល់ភាពលូតលាស់ក្នុងអាជីវកម្ម។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រអាជីពណែនាំឲ្យលោកអ្នករក្សា ស្ថានភាពការងារ និងអាជីវកម្មឲ្យនៅក្នុងស្ថានភាពដដែលសិន ដោយសារនៅក្នុងថ្ងៃនេះ លោកអ្នកនឹងទទួលបានលាភសក្ការៈជាច្រើនក្នុងជំនួញ ដូច្នេះវាគ្មានហេតុផលណាមួយ ដែលអ្នកគួរតែទៅចាប់យកការងារថ្មីនោះទេ។ ទាំងនេះមិនមានន័យថាអ្នកមិនអាចផ្លាស់ប្តូរ ស្ថានភាពការងារ ឬទីកន្លែងការងារបាននោះទេ ប៉ុន្តែប្រសិនបើអ្នកមិនចង់ចំណាយពេល ឬកំលាំងច្រើននឹងត្រូវប្រឈមនឹងស្ថានភាពថ្មី គួរតែរក្សាការងារ និងអាជីវកម្មដដែលទើប ចំណេញជាង។ ក្រៅពីនេះ ទំនាក់ទំនងគូស្នេហ៍យល់ចិត្តថ្លើម និងអនុគ្រោះឲ្យគ្នាបានល្អ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានអំណោយផលបំផុត សម្រាប់ការបណ្តាក់ទុន និងបង្កើនអាជីវកម្មថ្មី ពីព្រោះបញ្ហាហិរញ្ញវត្ថុទាំងអស់ត្រូវបានដោះ ស្រាយ។ ផលចំណេញនឹងកើតឡើងច្រើនជាងការរំពឹងទុក ដូច្នេះអ្នកអាចបង្កើនប្រាក់សន្សំ កាន់តែច្រើន។ អ្វីដែលចាំបាច់ សូមលោកអ្នកធ្វើការដោយទទួលខុសត្រូវ មានភាពស្វាហាប់ អង់អាច ហើយប្រើប្រាស់ពេលវេលាឲ្យបានម៉ត់ចត់បំផុត។ លើសពីនេះ ប្រសិនបើអ្នកចេញ មុខទៅប្រឈមនឹងស្ថានភាពខាងក្រៅ នោះអ្នកនឹងមានឳកាសកាន់តែច្រើនក្នុងអាជីព ដូច្នេះ សូមកុំព្រួយបារម្ភ ចូរបំពេញក្តីស្រមៃរបស់ខ្លួន។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម និងរាល់កិច្ចការងារក្នុងការិយាល័យ
ទាំងរដ្ឋ និងឯកជនមានដំណើរការទៅដោយប្រក្រតី។ ក្នុងពេលនេះ អ្នកមានពេលវេលា ច្រើន ហើយក៏មានមនុស្សដែលនៅជុំវិញខ្លួនចាំជួយជ្រោមជ្រែងបំផុតផងដែរ។ ក្រៅពីនេះ រាល់ការសម្រេចចិត្តរបស់អ្នកនឹងធ្វើនៅលើផ្លូវដែលត្រឹមត្រូវណាស់ ដូច្នេះថ្ងៃនេះជាពេល អំណោយផលដែលអ្នកគួរចាកចេញពីស្ថានភាពអវិជ្ជមានកន្លងមក។ ដោយឡែក សូម លោកអ្នកអត់ធ្មត់ចំពោះកំហឹងដែលអាចនឹងកើតឡើងនៅរវាងពេលព្រឹក។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការចាកចេញពីស្ថានភាពចាស់នៅក្នុងថ្ងៃនេះអាច នឹងកើតឡើង។ ក្នុងនោះ លោកអ្នកក៏ត្រូវត្រៀមលក្ខណៈឲ្យបានកាន់តែប្រសើរផងដែរទាក់ ទងនឹងផែនការការងារ ឬយុទ្ធសាស្រ្តអនុវត្តន៍ជាដើម។ ក្នុងនោះរាល់ការផ្លាស់ប្តូរអាចធ្វើឲ្យ អ្នកមានការលំបាកខ្លះ ប៉ុន្តែការលំបាកនេះនឹងផ្តល់ជាប្រយោជន៍ត្រឡប់មកវិញ។ ក្នុងពេល ស្របគ្នានេះ សូមកុំមានមើលងាយស្ថានការណ៍ ពិសេសកុំដាក់បន្ទុកលើខ្លួនឯងច្រើនពេក។ ចូរដំណើរការអ្វីៗទៅតាមសភាពធម្មតា។ ដោយឡែក លោកអ្នកមានលទ្ធភាពអាចយល់ដឹង និងដោះស្រាយបញ្ហាបានដោយងាយ ប្រសិនបើអ្នកព្យាយាមយល់ដឹងពីការងារនោះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីវកម្មលោកអ្នកមានភាពរីកចម្រើន និងអាច ប្រទះលាភធំ។ ប៉ុន្តែប្រហែលជាអ្នកក៏នឹងអាចទទួលបានបន្ទុកការងារបន្ថែមជាងទំហំការ ងារមកដែរ។ កុំធ្វើការបដិសេធដោយងាយ ព្យាយាមយល់ដឹងពីស្ថានភាពនានាជាមុនទើប អ្នកមិនងាយបាត់បង់ឳកាសរីកចម្រើន និងផលលាភដែលអាចកើតឡើងក្នុងពេលនេះ។ ក្នុងនោះដែរ សូមលោកអ្នកកំណត់ការទទួលយកពត៌មាន ដោយសារក្នុងចំណោមពត៌មាន ល្អ ក៏មានពត៌មានមួយចំនួនងាយនឹងបន្លំការយល់ឃើញរបស់អ្នកផងដែរ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់អាជីពទាំងឡាយនឹងទទួលបានភាពជោគ ជ័យ ការគាំទ្រ និងស្ថេរភាពរឹងមាំណាស់។ ចំណែកមនុស្សដែលនៅជុំវិញអ្នកមានចិត្តល្អ ប្រសើរ ហើយគេអាចនឹងជួយជ្រោមជ្រែងលោកអ្នកអស់ពីកំលាំងកាយចិត្ត។ ថ្ងៃនេះក៏ជា ពេលវេលាល្អបំផុតសម្រាប់ការលក់ចេញទិញចូលចលន និងអចលនទ្រព្យនានាផងដែរ ដូច្នេះកុំខ្លាចក្នុងការចំណាយទុក ដើម្បីស្រង់យកផលចំណេញជាច្រើននៅក្នុងពេលនេះ។ ប្រការចំបងបំផុតសម្រាប់បញ្ចៀសផលលំបាកនៅក្នុងពេលនេះ គឺសូមបង្កើនកិច្ចទំនាក់ ទំនងការទូតនានា។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកក៏ទទួលបានអំណោយផលល្អសម្រាប់ ការចរចា ពិភាក្សា និងបង្កើនកិច្ចទំនាក់ទំនងតូចធំបានដែរ។ ក្នុងពេលនេះ ប្រហែលអ្នកនឹង ត្រូវទទួល បានការងារច្រើនជាងសព្វដង ដូច្នេះគួរលៃលកពេលវេលា ឬធ្វើការបែងចែក ការងារខ្លះ ប្រសិនបើចាំបាច់ ឬដែលអាចធ្វើទៅបាន។ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរ ការងារ ឬចាកចេញពីស្ថានភាពតានតឹងក្នុងរបត់ការងារចាស់ក៏អាចធ្វើទៅបានតាមបំណង ប្រាថ្នា។ ប៉ុន្តែសូមលោកអ្នករក្សាគំលាតពីមនុស្សដែលទើបស្គាល់ ដោយសារលទ្ធភាពដែល អ្នកមានការខកចិត្តក្នុងទំនាក់ទំនងអាចកើតឡើង។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះលោកអ្នកអាចងាយរងទទួលឥទ្ធិពលពីស្ថាន ភាពខាងក្រៅ ហើយប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្នគឺអ្នកអាចជួបផលលំបាកតាម រយៈពត៌មានមិនពិត និងច្បាស់លាស់មួយចំនួន។ លើសពីនេះ បញ្ហាហិរញ្ញវត្ថុខ្លះអាចនឹង កើតឡើង។ កុំទាន់ចាយវាយច្រើន ហើយការបណ្តាក់ទុនទាំងឡាយណាដែលមានទំហំធំ ពេកក៏មិនគួរចាប់ផ្តើមអនុវត្តនៅពេលនេះដែរ ដោយសារអ្នកអាចមានការខាតបង់ ច្រើន ជាងការទទួលបានផលចំណេញ។ ទន្ទឹមនឹងនេះ សូម្បីតែការខ្ចីបុល ក៏នឹងពិបាកទទួលបានសំណងវិញណាស់ដែរ។ យកល្អអនុវត្តការងារដោយស្ងប់ស្ងាត់ទើបជាការប្រសើរបំផុត។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចសម្រេចការងារទាំងឡាយដែលមានក្នុងដៃ ឬការងារដែលលោកអ្នកកំពុងរងចាំលទ្ធផលជាយូរណាស់មកហើយ។ លោកអ្នកអាចចាប់យកការងារថ្មី ឬការបណ្តាក់ទុនធំ ឬផ្លាស់ប្តូរទីកន្លែងការងារតាមការប៉ងប្រាថ្នា ពីព្រោះស្ថានភាពទាំងឡាយនៅក្នុងពេលនេះមានស្ថេរភាពរឹងមាំណាស់។ ក្នុងនោះ ប្រហែលជាការងារជាក្រុម កាន់តែធ្វើឲ្យលោកអ្នកទទួលបានផលច្រើន ដូច្នេះសូមកុំច្រាន ចោលកិច្ចសហការ។ ដោយឡែក ប្រហែលជាអ្នកគួរពិនិត្យតាមដានការសំដែងចេញរបស់ ខ្លួន ដោយរួមទាំងអាកប្បកិរិយា និងពាក្យសំដី។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរទៅដោយរលូន ហើយអ្នកអាចធ្វើអ្វីៗបានទៅតាមបំណងប្រាថ្នា។ អ្នកអាចសម្រេចចិត្តដោះដូរការងារ ឬការទទួលខុសត្រូវបាន ប៉ុន្តែប្រយ័ត្នប្រយែងក្នុងការរៀបចំឯកសារ ពីព្រោះលោកអ្នកកំពុងមានសញ្ញាណនៃកំហុសឆ្គងផ្នែកឯកសារផ្លូវការ។ អ្វីៗគួរតែត្រូវរៀបចំ និងពិនិត្យឲ្យបានម៉ត់ចត់ជាទីបំផុត។ ចំណែកក្នុងរង្វង់មិត្តរួមការងារ និងថ្នាក់លើគួររក្សាឯកជនភាព។ កុំធ្វើការ បៀតបៀន ឬចង់ ចេះចង់ដឹងរឿងរ៉ាវរបស់អ្នកដទៃ បើទោះបីជាករណីនោះអាចយល់ថាជា ការគួរយ៉ាងណាក្តី។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងរៀបចំពិធីមង្គល និងកើតលាភយសល្អ ប្រសើរ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី មនុស្សនៅក្នុងក្រុម។ ចំណែកថ្នាក់លើក៏កំពុងយកចិត្តទុកដាក់នឹងការងារ ឬការខិតខំប្រឹង ប្រែងរបស់អ្នកយ៉ាងខ្លាំងផងដែរ។ ក្នុងកាលទេសនេះ មិនគួរមានការអាក់អន់ ឬភ័យខ្លាចក្នុង ការអនុវត្តការងារ ឬបំពេញមហិច្ចតាអាជីពរបស់នោះទេ ដោយសារស្ថានភាពរីកចម្រើននឹង មានពេញមួយថ្ងៃតែម្តង។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងចាកចេញពីស្ថានភាពចាស់ គឺរឹតតែ ប្រសើរ ពីព្រោះឳកាសល្អៗកំពុងកើតឡើងច្រើននៅខាងក្រៅ។ ក្រៅពីនេះ សូមចងចាំថា បញ្ហាគឺបណ្តាលពីអារម្មណ៍វិជ្ជមានរបស់អ្នកផ្ទាល់។
ចំណាំៈ
ឆ្នាំទាំង៥ ឆ្លូវ ខាល មមី រកា កុរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងធំនឹងកើតឡើងក្នុង ស្ថានភាពចាស់ផងថ្មីផង ដូច្នេះអ្នកអាចរក្សាលំនឹងការងារ ឬផ្លាស់ប្តូរបានទៅតាមបំណង។ ចំណែកទំនាក់ទំនងការទូត និងការចរចា គឺកាន់តែប្រសើរក្នុងថ្ងៃនេះ។