ប្រតិភូកងទ័ព នាំយកថវិកាជាង ៣០លានរៀល ទៅប្រគល់ជូន លោកជំទាវ អាន គ្រុយ ក្នុងពិធីបុណ្យឆ្លងចេតិយ និងអភិសេកព្រះ ជូនចំពោះ វិញ្ញាណក្ខ័ន្ធ ដើម្បីតម្កលអដ្ឋិធាតុ ឧត្តមសេនីយ៍ឯក ឡូ ស៊ីណារ៉ូ
កណ្តាល ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ជាប្រធានអនុគណៈកម្មការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ឧត្តមនាវី កងយោធពលខេមរភូមិន្ទ រួមជាមួយសមាជិកក្រុមការងារជាច្រើនទៀត បាននាំយកថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិជាង ៣០លានរៀល ទៅប្រគល់ជូន លោកជំទាវ អាន គ្រុយ ក្នុងពិធីបុណ្យឆ្លងចេតិយ និងអភិសេកព្រះ ជូនចំពោះ វិញ្ញាណក្ខ័ន្ធ ដើម្បីតម្កលអដ្ឋិធាតុ ឧត្តមសេនីយ៍ឯក ឡូ ស៊ីណារ៉ូ ។
ពិធីប្រគលថវិកានាឱកសាបុណ្យឆ្លងចេតិយ និងអភិសេកព្រះ ជូនចំពោះ វិញ្ញាណក្ខ័ន្ធ ឧត្តមសេនីយ៍ឯក ឡូ ស៊ីណារ៉ូ បានធ្វើឡើងក្នុងវត្តសិត្បូ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមបញ្ជាក់ថា ឧត្តម សេនីយ៍ឯក ឡូ ស៊ីណារ៉ូ ជានាយករង នាយកដ្ឋានកិច្ចការយោធា ស៊ីវិល នៃអគ្គនាយកដ្ឋាន យោធសេវាក្រសួងការបារជាតិ ដែលបានទទួលមរណៈភាព កន្លងទៅនេះក្នុងជន្មាយុ ៥៨ឆ្នាំ ដោយជម្ងឺរោគរាត្បាត ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ឯកឧត្តម សៅ សារឿន សូមសំដែងនូវសមានចិត្តចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុតចំពោះការបាត់បង់ នូវឧត្តមស្វាមី ជាឪពុក ឪពុកក្មេក និងចៅៗ នាយទាហានជាន់ខ្ពស់ក្នុងកងយោធពលខេមរភូមិន្ទមួយរូប ដែលក្នុងរយៈពេលកន្លងមក ឯកឧត្តមបានចូលរួមបម្រើក្នុងបុព្វហេតុសុខសន្តិភាព និងភាពសុខសាន្ត ជូនប្រជាជន នៅគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រ ។
ឯកឧត្តម ក៏បានលើកឡើងផងដែរពីការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចពិជ័យប្រមុខការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំ នាយកដ្ឋាននាយកដ្ឋាន ដែលជានិច្ចកាលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរខ្ពស់និងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខ របស់នាយទាងហាន នាយទាហានរង និងពលទាហាន របស់កងយោធពលខេមរភូមិន្ទ ព្រមទាំងបងប្អូន អតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ទោះស្ថិតក្នុងការគ្រប់គ្រង ឬ ចូលនិវត្តន៍ហើយក៏ដោយ ៕ ប្រភព ៖ កងទ័ព



