សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនមីនីបៀ ចូលជួបសម្ដែងការគួរសម
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក យូស៊ីហ៊ីសា កៃណូម៉ា (Yoshihisa Kainuma) ប្រធានក្រុមហ៊ុនមីនីបៀ (Minebea) ចូលជួបសម្ដែង ការគួរសម នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅវិមានសន្តិភាព។
សូមជម្រាបថា ក្រុមហ៊ុន Minebea Cambodia ជា ក្រុមហ៊ុន ជប៉ុន ឈាន មុខ គេ ដែល កំពុង ប្រតិបត្តិការ នៅ កម្ពុជា។ ក្រុមហ៊ុន មាន ទុនវិនិយោគ នៅ កម្ពុជា ប្រមាណ ៣៧២លាន ដុល្លារ កាលពី ឆ្នាំ ២០១៨ ហើយ ទុន នេះ បានកើន ដល់ ជាង ៤០០ លាន ដុល្លារ ក្នុង ឆ្នាំ ២០១៩ និងបានកើនឡើងជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ដែរថា កាលពី ពេលកន្លងទៅ ក្នុងជំនួបជាមួយនឹង សម្ដេចតេជោ ហ៊ុន សែន, លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា ប្រធាន ក្រុមហ៊ុន Minebea Cambodia បាន ឲ្យដឹងថា ក្រុមហ៊ុននេះ នឹងផលិត ឧបករណ៍ ក្មេងលេង ដែលនឹងបិទស្លាកថា «ផលិតនៅកម្ពុជា (Made in Cambodia)» ដើម្បីធ្វើការនាំ ចេញ ទៅទីផ្សារពិភពលោក។
ជាមួយគ្នានេះ បើតាមលោកប្រធានក្រុមហ៊ុន Minibea ធ្លាប់បានគោរពរា យ ការណ៏ជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱ កាសឱ្យក្រុមហ៊ុនរបស់លោក វិនិយោ គ នៅ ក្នងប្រទេសកម្ពុជាទទួលបានជោគជ័យ ដូច្នេះក្រុមហ៊ុន Minibea បានជួយរៀបចំបំពាក់ អំ ពូ ល ភ្លើងនៅតាមដងផ្លូវ នៅក្នុងរាជធានីភ្នំពេញ និង ខេត្តផ្សេងៗមួយចំនួនទៀត ដោយបច្ចេកទេសទំនើបអូតូម៉ទិច មិនតខ្សែអគ្គិសនីផងដែរ ៕
ដោយ៖ វណ្ណលុក






