វៀតណាមចាប់ផ្តើមដំណើរការរោងចក្រ «កាកសំណល់ទៅជាថាមពល» ដ៏ធំពុំធ្លាប់មាន

ហាណូយ៖ រោងចក្រដុតកាកសំណល់ទៅជាថាមពល ដ៏ធំបំផុត របស់វៀតណាម ដែលមានសមត្ថភាពគ្រប់គ្រងការដុតកាកសំណល់ស្ងួត បាន ៤០០០ តោនក្នុងមួយថ្ងៃ បានចាប់ផ្តើមដំណើរការហើយ គឺស្ថិតនៅទីក្រុងហាណូយ ។

ម៉ាស៊ីនភ្លើងទីមួយ នៃរោងចក្រ Soc Son មានសមត្ថភាព ១៥MW ដែលបានភ្ជាប់បណ្តាញជាតិ នៅម៉ោងប្រហែល ជាង៨ ព្រឹកថ្ងៃទី២៥ កក្កដា ២០២២ ដោយវានឹងដុតកាកសំណល់ប្រហែល ១០០០តោន ប្រហែលមួយភាគប្រាំពីរនៃបរិមាណសំរាមដែលផលិតក្នុងរដ្ឋធានី ជារៀងរាល់ថ្ងៃដើម្បីបង្កើតជាថាមពលអគ្គិសនី ។

លោក Li Ke នាយករងរោងចក្របាននិយាយថា រាល់ការកែសម្រួលបច្ចេកទេសសម្រាប់ម៉ាស៊ីនភ្លើងទីពីរ ត្រូវបានបញ្ចប់ ហើយវាក៏នឹងចាប់ផ្តើមដំណើរការផងដែរ បន្ទាប់ពីទទួលបានការយល់ព្រមពីអាជ្ញាធរ ។ លោកបាននិយាយថា បន្ទប់ចំហេះចំនួនបីក៏ត្រូវបានក្រិតតាមខ្នាតដោយជោគជ័យ ហើយអាចដំណើរការបានភ្លាមៗ នៅពេលដែលត្រូវបានអនុញ្ញាត។

រោងចក្រនេះប្រើបច្ចេកវិទ្យាបែលហ្ស៊ិក ដុតសំរាមទាំងអស់ដោយមិនចាំបាច់តម្រៀប ។ រោងចក្រ Soc Son មានតម្លៃ ៧ពាន់ពាន់លានដុង ឬ ជិត ៣០០លានដុល្លារ ដែលមានទីតាំងនៅក្នុងបរិវេណកែច្នៃកាកសំណល់ Nam Son ត្រូវបានអនុម័ត ក្នុងឆ្នាំ២០១៧ ដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។

ជាមួយនឹងការដុតសំរាម ៤,០០០តោនក្នុងមួយថ្ងៃ បរិមាណអគ្គិសនីដែលផលិតដោយរោងចក្រនឹងមានប្រហែល ៧៥ MW ។ រោងចក្រនេះនឹងប្រើប្រាស់ប្រហែលចន្លោះពី១៥ ដល់២០ ភាគរយ នៃចំនួននេះ ហើយលក់ថាមពលនៅសល់ ទៅសាជីវកម្មអគ្គិសនីវៀតណាម ដែលគ្រប់គ្រងដោយរដ្ឋ ៕ ប្រភពពី VNexpress, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner