អបអរសាទរក្រុមកីឡាសីដក់ជម្រើសជាតិកម្ពុជា ទទួលបានមេដាយប្រាក់ វិញ្ញាសា ទាត់សីចូលកន្ត្រក Men’s Hoop ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកពិភពលោក
អត្ថបទដោយ៖
ចាន់ វិចិត្រ
អបអរសាទរក្រុមកីឡាសីដក់ជម្រើសជាតិកម្ពុជា ទទួលបានមេដាយប្រាក់ ការប្រកួតប្រភេទវិញ្ញាសា ទាត់សីចូលកន្ត្រក Men’s Hoop ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកពិភពលោក”ពានរង្វាន់ព្រះមហាក្សត្រថៃ”លើកទី៣៥។
សូមបញ្ជាក់ថា ការប្រកួតនេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៤-៣១ ខែកក្កដា ឆ្នាំ២០២៣ មាន១១ប្រភេទ វិញ្ញាសា ដែលមានអត្តពលិក និងគ្រូបង្វឹកសរុបមកពី ២៣ប្រទេសជុំវិញពិភពលោក រួមមាន កម្ពុជា អូស្ត្រាលី បង់ក្លាដែស ប្រេស៊ីល ប្រ៊ុយណេ ចិន តៃវ៉ាន់ ឥណ្ឌា អ៊ីរ៉ង់ អ៊ីរ៉ាក់ ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ នូវែលសេឡង់ អូម៉ង់ ប៉ាគីស្ថាន ស្វីស វៀតណាម និងម្ចាស់ផ្ទះថៃ។ ចាន់ វិចិត្រ





ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។