កម្លាំងសមត្ថកិច្ចចម្រុះចុះប្រមូលក្រុមជនអនាថា គ្មានផ្ទះសំបែង នៅដីឡូត៍ ព្រៃត្រែង ផ្លូវ៦០ម៉ែត្រ និងនៅក្នុងវត្តចាក់អង្រែលេី

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលេី បានដឹកនាំកម្លាំង សហការជាមួយ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ដោយមានកម្លាំង កងរាជអាវុធហត្ថខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំង ប្រជាការពារសាលាខណ្ឌមានជ័យ បានចុះធ្វេីរដ្ឋបាល ត្រួតពិនិត្យនៅតាមទីតាំងស្មុគស្មាញ ក្នុងដីឡូត៍ទុកចោល ក្នុងព្រៃត្រែងផ្លូវ៦០ម៉ែត្រ ដែលមានក្រុមជនអនាថាទាំងនោះ បានសាងសង់ខ្ទមស្នាក់នៅពពាក់ពពូនគ្នា និងស្នាក់នៅ តាម ចេតិយ ក្នុងបរិវេណ វត្តចាក់អង្រែលេី ពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗដេីម្បីរក្សាសន្តិសុខសណ្ដាបធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឡេីងវិញ ។

ខណៈពេលឃេីញសកម្មភាព ចុះប្រមូលក្រុមជនអនាថា គ្មានផ្ទះសំបែងរបស់គណៈបញ្ជាការឯកភាពសង្កាត់ចាក់អង្រែលេី និងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យដូច្នេះ បងប្អូនប្រជាពលរដ្ឋ សាទរយ៉ាងខ្លាំង ចំពោះចំណាត់ការនេះ ដើម្បីបង្ការ ទប់ស្កាត់ រាល់បទល្មើសផ្សេងៗ បានមួយចំណែកដែរ ដេីម្បីរក្សាបាននូវសន្តិសុខ សម្រាប់ប្រជាពលរដ្ឋ បានគេងលក់ ស្កប់ស្កល់នាពេលយប់ផងដែរ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌមួយចំនួនទៀត ក៏បានរអ៊ូរទាំប្រាប់អ្នកយកព័ត៌មានយេីងដែរថា សង្ឃឹមថា លោកអធិការខណ្ឌ ដែលពួកគាត់រស់នៅ នឹងមានចំណាត់ការក្នុងការ ប្រមូលក្រុមជនអនាថា គ្មានផ្ទះសំបែង ដែលស្នាក់អាស្រ័យនៅតាមដីឡូត៍ និងផ្ទះគេបោះបង់ចោលទាំងអស់នោះផង ដេីម្បីបង្ការ និងទប់ស្កាត់ បទល្មើស លួចគ្រប់ សព្វបែបយ៉ាង ឱ្យតែលួចបាន គឺក្រុមជនអនាថាទាំងនោះ លេីកដាក់រ៉ឺម៉កអេតចាយ ទៅបាត់មិនខាន ។

សូមបញ្ជាក់ថា ក្រោយពីធ្វើការឃាត់ក្រុមជនអនាថា ដែលគ្មានផ្ទះសំបែងខាងលេី ពាក់ព័ន្ធនឹង ការ ប្រេីប្រាស់គ្រឿងញៀន បើតាមគោលការណ៍ប្រធានគណៈបញ្ជាការពារសាលាសង្កាត់ ក៏បានឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូលទៅមណ្ឌលកែប្រែ និងបន្សាមគ្រឿងញៀន ដេីម្បីកែប្រែខ្លួនឱ្យខ្លាយជាមនុស្សល្អ ពេលដែលចេញត្រលប់មកវិញ។ ដូច្នេះ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក៕ ដោយ ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner