លោក ពូទីន មិនមានគម្រោង ទៅចូលរួមពិធីបុណ្យសព ថ្នាក់រដ្ឋ របស់លោក អាបេ ទេ
ម៉ូស្គូ៖ការិយាល័យប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនទៅចូលរួមពិធីបុណ្យសពថ្នាក់រដ្ឋរបស់អតីតនាយក រដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ិនហ្សូ ទេ។ លោក អាបេ ត្រូវបានគេបាញ់ សម្លាប់កាលពីដើមខែនេះ អំឡុងពេលថ្លែងសុន្ទរកថាមួយនៅភាគ ខាងលិចប្រទេសជប៉ុន។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ បានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយរុស្ស៊ីនៅថ្ងៃចន្ទសប្តាហ៍នេះថា លោក ពូទីន មិនមានគម្រោង ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមក្នុងពិធីបុណ្យ សពនោះទេ។ លោកថា កម្រិតនៃការចូលរួមនឹងត្រូវបានកំណត់ នៅ ពេល ក្រោយ។
ដោយឡែក អគ្គលេខាធិការរងខុទ្ទកាល័យជប៉ុនលោក Isozaki Yoshihiko បានប្រាប់អ្នកសារព័ត៌មានក្នុងថ្ងៃចន្ទសប្តាហ៍នេះថា រដ្ឋាភិបាលបានជូនដំណឹងដល់ប្រទេសទាំងអស់ដែលជប៉ុនមានទំនាក់ទំនងការទូតជាមួយ រួមទាំងរុស្ស៊ីផងដែរ អំពីពិធីបុណ្យសពលោក អាបេ។
គួរបញ្ជាក់ថា ពិធីបុណ្យសពថ្នាក់រដ្ឋរបស់លោក អាបេ ត្រូវបានកំណ ត់រៀបចំនៅថ្ងៃទី២៧ ខែកញ្ញាខាងមុខនេះ នៅកីឡដ្ឋាន Nippon Budokan ក្នុងទីក្រុងតូក្យូ៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា




