វៀតណាមថា ខ្វះសមត្ថភាពធ្វើតេស្តជំងឺអុតស្វា ចំពេលមានការផ្ទុះឡើងជាសកល

ហាណូយ៖ បច្ចុប្បន្ននេះ ប្រទេសវៀតណាមខ្វះសមត្ថភាពធ្វើតេស្តគ្រប់គ្រាន់ លើជំងឺអុតស្វា ខណៈអង្គការសុខភាពពិភពលោកបានប្រកាសជំងឺនេះថា ជាគ្រោះអាសន្នសុខភាពសកល កាលពីពេលថ្មីៗនេះ នេះបើតាមការបង្ហាញរបស់ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលវៀតណាម បានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយភ្នាក់ងារសុខភាពក្នុងស្រុក និងអន្តរជាតិមួយចំនួន រួមទាំងអង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក (CDC) ទាក់ទងនឹងការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺអុតស្វាសកល ដែលកំពុងបន្តកើតឡើង ជាកិច្ចប្រជុំក្រោយពេលមួយថ្ងៃ ដែលជំងឺនេះត្រូវបានប្រកាសអាសន្នសុខភាពសកល។

មន្ត្រីសុខាភិបាលវៀតណាមថា ប្រទេសនេះមិនទាន់រកឃើញករណីជំងឺអុតស្វានៅឡើយទេ ប៉ុន្តែថា មានហានិភ័យខ្ពស់នៃជំងឺនេះ ឆ្លងព្រំដែន និងឆ្លងដល់ប្រជាជន។

លោក Dang Duc Anh ប្រធានវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាត បាននិយាយថា វិទ្យាស្ថានកំពុងសហការជាមួយវិទ្យាស្ថានសុខភាពផ្សេងទៀត និងស្នើសុំឱ្យ WHO និង CDC ផ្តល់ធនធានសម្រាប់ការធ្វើតេស្តជំងឺអុតស្វា និង នីតិវិធីធ្វើតេស្តផងដែរ។ លោកបានបន្ថែមថា បច្ចុប្បន្ន ប្រទេសវៀតណាមមិនមានផលិតផលសម្រាប់ធ្វើតេស្តជំងឺអុតស្វាទេ៕ ប្រភពពី VNexpress, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner