អភិបាលរាជធានី ភ្នំពេញ ដឹកនាំ មន្រ្តី រដ្ឋ បាល ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេសាប ដែលប៉ះពាល់លំនៅឋាន
អត្ថបទដោយ៖
ងីម ឆៃហួត
ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បាន ដឹកនាំមន្រ្តីរដ្ឋបាលរាជធានី ភ្នំពេញ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេសាប ដែលប៉ះពាល់លំនៅឋាន និងផ្លូវបេតុង ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ។
ក្នុង ការ ចុះ ពិនិត្យ ជាក់ស្ដែង ឯកឧត្ដមអភិបាល សម្រេច ដាក់ គ្រឿង ចក្រចូល ថ្ងៃ ស្អែក និង ដាក់ ថ្ម ដើម្បី ទប់ធ្វើ ជា ច្រាំងសម្រាប់ បងប្អូន ប្រជាពលរដ្ឋ ធ្វើ ដំណើរ បាន ជា បណ្ដោះអាសន្ន ៕ ដោយ ៖ ឆៃហួត និងប៊ុនធី






ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។