ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ជាប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិក កម្ពុជា បានអញ្ជើញជូនប្រតិភូអត្តពលិកជនពិការ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា នេះ បានអញ្ជើញជូនដំណើរប្រតិភូគ្រូបង្វឹក និងកីឡាករ -កីឡាការិនីជនពិការកម្ពុជា ជាង ១៥០នាក់ លើ ១១ប្រភេទកីឡាដែលត្រូវធ្វើ ដំណើរត្រង់ឆ្ពោះទៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១១ ចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ខាងមុខ ។

សមជូនពរប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជារបស់យើងធ្វើដំណើរប្រកបដោយ សុខសុវត្ថិភាព និង ទទួលបានជោគជ័យ ក្នុងបេសកកម្ម ដ៏មានសារៈសំខាន់នេះ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner