អ៊ុយក្រែនទទួលបានប្រព័ន្ធអាវុធប្រឆាំងយន្ដហោះចម្បាំងពីអាល្លឺម៉ង់
កៀវ៖មន្រ្តីនៃក្រសួងការពារជាតិអ៊ុយក្រែនបានប្រកាស នៅថ្ងៃចន្ទ សប្តាហ៍ នេះថា រថក្រោះជីផាតនិងគ្រាប់រំសេវរាប់ពាន់ គ្រាប់របស់ អាល្លឺម៉ង់ បានដឹកជញ្ជូនមកដល់ទីក្រុងកៀវជាលើកដំបូងហើយ ដែលជាផ្នែកមួយនៃការសន្យារបស់ទីក្រុងប៊ែរឡាំង។
កញ្ចប់ជំនួយយោធាខាងលើនេះកើតឡើងបន្ទាប់ពីអាល្លឺម៉ង់បានសន្យាថា នឹងបញ្ជូនរថក្រោះប្រឆាំងយន្ដហោះចម្បាំង ជីផាត យ៉ាងហោច ណាស់ចំនួន៣០គ្រឿងទៅកាន់អ៊ុយក្រែន។
ការដឹកជញ្ជូនលើកដំបូងនៃរថក្រោះចំនួន១៥គ្រឿងត្រូវបានគេរំពឹងថា នឹងមកដល់មុនដំណាច់ខែនេះ ខណៈដែល១៥គ្រឿងទៀតនឹង ដឹកជញ្ជូននៅខែសីហាខាងមុខ។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនលោក អូឡិចស៊ី រ៉េសនីកូវ បានថ្លែងតាមរយៈទូរទស្សន៍រដ្ឋថា យើងកំពុង រង់ចាំជំនួយរថក្រោះ ជីផាត ចំនួន១៥គ្រឿងដំបូងពីអាល្លឺម៉ង់ ហើយ នៅពេលនេះ រថក្រោះ ជីផាត ចំនួនបីគ្រឿងបានមកដល់ទីក្រុង កៀវហើយរថក្រោះទាំងនេះបានទៅដល់ដៃកងកម្លាំងប្រដាប់អាវុធរបស់យើងរួចហើយ។ ទាំងនេះគឺជាប្រព័ន្ធប្រឆាំងយន្តហោះចម្បាំង៕
ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា





