ក្រសួងអប់រំរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការវិភាគស្ថានភាពអប់រំសម្រាប់រៀបចំគម្រោងមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ GPE 2025”

កំពង់ចាម៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ស្ដីពី “ការវិភាគស្ថានភាពអប់រំ សម្រាប់រៀបចំគម្រោងមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ GPE 2025” ដែលបានប្រព្រឹត្ដទៅក្រោមវត្តមាន ឯកឧត្ដម បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ។

សិក្ខាសាលាមានការអញ្ជើញ ចូលរួមពីសំណាក់អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ ថ្នាក់ដឹកនាំនាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីរអប់រំខេត្ត ប្រធាន អនុប្រធានការិយាល័យ ជំនាញ លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ ដែល អញ្ជើញមកពីប្រាំមួយខេត្ត និងមន្ត្រីជំនាញចំនួន ៨១រូប (ស្រី ៣៥រូប)។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាឯកឧត្ដមរដ្ឋលេខាធិការ បានស្នើសុំឱ្យអ្នកពាក់ព័ន្ធគ្រប់អង្គភាព និងអ្នកចូលរួម ធ្វើយ៉ាងណារៀបចំនូវការកសាងជាប្រព័ន្ធទាក់ទងនឹងផែនការគោលនយោបាយ ការគ្រប់គ្រងតាម សាលារៀន វិធីសាស្ត្របង្រៀន និងធ្វើយ៉ាងណារយៈពេល ៤ថ្ងៃនេះ ចូលរួមផ្ដល់ធាតុចូលឱ្យបានផុសផុល។

ឯកឧត្តមបានផ្ដល់អនុសាសន៍បួនចំណុចដល់អង្គសិក្ខាសាលគឺ
-កំណត់ច្បាស់លាស់អំពីវឌ្ឍនភាព បញ្ហាប្រឈម និងវិធានការនានា ដើម្បីទទួលបានជាគំនិត និងបទពិសោធន៍នានាទៅតាមស្ថានភាពអនុវត្តជាក់ស្ដែង
-កំណត់ច្បាស់លាស់អំពីវឌ្ឍនភាព បញ្ហាប្រឈម និងវិធានការនានាដើម្បីគាំទ្របុគ្គលិកអប់រំជាស្ត្រីទាំងនៅថ្នាក់ជាតិ ក្រោមជាតិ និងតាមសាលារៀន
-ឈ្វេងយល់អំពីកត្តាគាំទ្រ និងកត្តាដែលជាឧបសគ្គដល់ស្ត្រី និងកុមារីក្នុងការអប់រំ
-ផ្ដល់មតិយោបល់ និងវិធានការ ឬអន្តរាគមន៍ ដើម្បីដោះស្រាយបញ្ហាសមភាពយេនឌ័រដោយផ្អែកលើបទពិសោធន៍ជាក់ស្ដែងនៅកម្រិតមូលដ្ឋាន

សិក្ខាសាលាពិគ្រោះយោបល់នេះរៀបចំឡើងមានរយៈពេល បួនថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៧ ដល់៣០ ខែកក្កដា៕​ ដោយ៖ រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner