វិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញដាក់ពិភាក្សាក្នុងរដ្ឋសភាថ្ងៃទី២៨កក្កដា (Video Inside)

វិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា នឹងត្រូវលើកពិភាក្សា ដេញដោលរកការអនុម័តនៅថ្ងៃទី២៨កក្កដានេះហើយ។ មន្ត្រីនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បានថ្លែងថាសម័យប្រជុំពេញអង្គរដ្ឋសភាដែលនឹងពិភាក្សាលើការអនុម័តនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន។

សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មនេះ មានមាត្រាចំនួន ៨ ដែលក្នុងនោះរួមមាន មាត្រាមួយចំនួន ទាក់ទងទៅនឹង ការតែងតាំងនាយករដ្ឋមន្ត្រី និងកិច្ចដំណើរការក្នុងរដ្ឋសភា។

សេចក្តីព្រាង​ច្បាប់ធម្មនុញ្ញនេះ ត្រូវបានគណៈរដ្ឋមន្ត្រីពិនិត្យ និងអនុម័តក្នុងសម័យប្រជុំ គណៈ រដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២, និងក្រោយមកនៅ ថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២២ ក្រុមប្រឹក្សាធម្មនុញ្ញក៏បានបើកកិច្ច ប្រជុំពិនិត្យទៅលើសេចក្តី​ព្រាងច្បាប់នេះ និងបានសម្រេចជាឯកច្ឆ័ន្ទទូលថ្វាយព្រះករុណាព្រះ មហាក្សត្រខ្មែរអំពីភាព​ត្រឹមត្រូវនៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាទាំង៨ នេះ ដែល អាចធ្វើទៅបានដោយពុំ​មានអ្វីប៉ះពាល់ដល់ ប្រព័ន្ធប្រជាធិបតេយ្យសេរី ពហុបក្ស និងរបប រាជានិយម ឲអាស្រ័យ​រដ្ឋធម្ម​នុញ្ញ​ឡើយ ហើយសេចក្តីស្នើនេះទៀតបានធ្វើឡើងនៅពេល ដែលប្រទេសជាតិមិនស្ថិតក្នុងភាព​អាសន្ន​ឡើយ។

ads banner