ចិនព្រមានប្រឆាំងនឹងផែនការដាក់ពង្រាយកងទ័ពមីស៊ីលរបស់អាមេរិកនៅលើទឹកដីជប៉ុន
អត្ថបទដោយ៖
ឈឹម ទីណា
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបញ្ជាក់ថា ប្រទេសចិននឹងចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ ប្រសិនបើសហរដ្ឋអាមេរិកធ្វើតាមផែនការ ក្នុងការដាក់ពង្រាយកងទ័ពមីស៊ីលរបស់ខ្លួននៅក្នុងទឹកដីប្រទេសជប៉ុន។
ការព្រមានខាងលើនេះដោយអ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian ដែលបានធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់សារព័ត៌មានទាក់ទងនឹងបញ្ហានេះ។
ស្របពេលជាមួយគ្នានោះដែរ លោក Wu បានសង្កត់ធ្ងន់ថា ចេតនារបស់សហរដ្ឋអាមេរិកក្នុងការធ្វើទង្វើបែបនេះគឺមានគ្រោះថ្នាក់ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិនៃបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា




ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។