មន្រ្តីជាន់ខ្ពស់ អ.ស.ប ថ្លែងថា ជម្លោះរុស្ស៊ី-អ៊ុយក្រែនមិនបង្ហាញសញ្ញានៃការបញ្ចប់នោះទេ

យូអិន៖ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការនយោបាយ និងការកសាងសន្តិភាពលោកស្រី Rosemary DiCarlo បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ជម្លោះរុស្ស៊ី និងអ៊ុយក្រែនមិនបង្ហាញសញ្ញានៃការបញ្ចប់នោះទេ ទោះបីជាកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិលើកទឹកចិត្តក៏ដោយ។

លោកស្រី DiCarlo បាននិយាយថា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ គឺជាសញ្ញាមួយដែលថា ការសន្ទនារវាងភាគីទាំងពីរអាចធ្វើទៅបាន ក្នុងការស្វែងរកការបន្ធូរបន្ថយការឈឺចាប់របស់មនុស្សជាតិ។ លោកស្រីបន្តថា អង្គការសហប្រជាជាតិកំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាកាលពីសប្តាហ៍មុន នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ លោកស្រីថា ផលប៉ះពាល់នៃជម្លោះជាសកល គឺ “ច្បាស់ណាស់” ដោយកត់សម្គាល់ថា ផលវិបាកនឹងកាន់តែច្បាស់ នៅពេលដែលការប្រយុទ្ធកាន់តែយូរ ជាពិសេសជាមួយនឹងការចាប់ផ្តើមនៃរដូវរងា។

លោកស្រី DiCarlo បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ទោះបីជាមានការជំរុញឱ្យមានការវិវឌ្ឍលើការនាំចេញគ្រាប់ធញ្ញជាតិ និងជីក៏ដោយ យើងនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីកង្វះលទ្ធភាពសម្រាប់ការផ្លាស់ប្តូរឆ្ពោះទៅរកការបន្តកិច្ចខិតខំប្រឹងប្រែងការទូតឡើងវិញ ប្រកបដោយអត្ថន័យដើម្បីបញ្ចប់សង្គ្រាម៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner