កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីយកកាំបិតបុ័ងតោកាប់ជនរងគ្រោះបណ្តាលរងរបួសធ្ងន់ធ្ងរ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងនៅថ្ងៃទី១ សីហា ២០២២នេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីយកកាំបិតបុ័ងតោកាប់ជនរងគ្រោះបណ្តាលរងរបួសធ្ងន់ធ្ងរ បង្កឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០:៣០នាទី រំលងអាធ្រាត្រស្ថិតនៅចំណុចរោងកម្មករការដ្ឋានសំណង់(ផ្សារយុំាង) ផ្លូវជាតិលេខ៦ ក្រុមទី១២ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រាក់ សារិត ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មុខរបរជាជាងកាត់កញ្ជាក់។ ចំណែកជនសង្ស័យឈ្មោះ យិត សុខវ៉េត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅរោងកម្មករការដ្ឋានសំណង់ ផ្លូវជាតិលេខ៦ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បច្នុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីវិធីច្បាប់៕ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner