រុស្ស៊ីថា ខ្លួនបានកម្ទេចប្រព័ន្ធបាញ់គ្រាប់រ៉ុក្តែត HIMARS និងប្រព័ន្ធមីស៊ីលប្រឆាំងនាវា Harpoon នៅអ៊ុយក្រែន

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ផលិតដោយសហរដ្ឋអាមេរិកចំនួនពីរគ្រឿងនៅក្នុងតំបន់ Kharkiv ភាគឦសាននៃប្រទេសអ៊ុយក្រែន និងប្រព័ន្ធមីស៊ីលប្រឆាំងនាវា Harpoon នៅតំបន់ Odesa ភាគនិរតី។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Interfax របស់ប្រទេសរុស្ស៊ី។

ទោះបីជាយ៉ាងណា មិនមានការអត្ថាធិប្បាយភ្លាមៗពីខាងភាគីអ៊ុយក្រែន ជុំវិញការអះអាងចុងក្រោយរបស់ក្រសួងការពារជាតិរុស្ស៊ីនោះទេ ខណៈដែលសារព័ត៌មាន Al Jazeera ក៏មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍របស់ក្រសួងបានដែរ។

អ៊ុយក្រែនបានសាទរ និងហៅប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ថា ជាឧបករណ៍ផ្លាស់ប្តូរហ្គេមដែលអាចធ្វើទៅបាន សម្រាប់ដំណើរនៃសង្រ្គាម។ សព្វាវុធទំនើបៗខាងលើនេះ នឹងអនុញ្ញាតឱ្យកងកម្លាំងអ៊ុយក្រែនអាចវាយប្រហារលើគោលដៅ និងឃ្លាំងអាវុធរបស់រុស្ស៊ីបន្ថែមទៀតនៅក្រោយតំបន់សមភូមិជួរមុខ៕ ប្រភព៖ Al Jazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner