ថ្ងៃនេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ហាញលទ្ធផល បង្ក្រាបបទល្មើសជលផលបានចំនួន ០២ករណី

កំពង់ចាម៖ ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ សកម្មភាពខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយរដ្ឋបាលជលផល និងសហគមន៍នេសាទឃុំមៀន បានចុះត្រួតពិនិត្យ អធិការកិច្ចលើឧបករណ៍នេសាទ ដោយប្រើប្រាស់តាមកម្មវិធីស្មាតធូល (Smart Tools) និងបង្ក្រាបបទល្មើសជលផលបានចំនួន ០២ករណី ដោយបានកសាងសំណុំរឿងតាមនិតិវិធីនៃច្បាប់ ស្តីពីជលផល និងរុះរើបំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលរួមមាន៖

*ករណីទី ០១
-ឧបករណ៍លូស្បៃមុងចំនួន ០៧មាត់
-របាំងស្បៃមុងប្រវែង ៣៥០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ១០០ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ០៥គីឡូក្រាម
នៅចំណុចបឹងព្រលឹត ភូមិរកាគយ ឃុំរការគយ ស្រុកកងមាស។
*ករណីទី ០២
-ឧបករណ៍លូស្បៃមុងចំនួន ០៣មាត់
-របាំងស្បៃមុងប្រវែង ១២០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ៤៥ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ២គីឡូក្រាម
នៅចំណុចភូមិគងមហា ឃុំវិហារធំ ស្រុកកំពង់សៀម។

*ផ្នែករដ្ឋបាលជលផលកំពង់សម បានចូលរួមជាមួក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះល្បាតត្រួតពិនិត្យបង្រ្កាបបទល្មើសសកម្មភាពបូមខ្សាច់ និងបទល្មើសធនធានធម្មជាតិនៅតាដងទន្លេមេគង្គ នៅចំណុចឃុំកោះមិត្ត ស្រុកកំពង់សៀម មិនឃើញមានបទល្មើសឡើយ
*ផ្នែករដ្ឋបាលជលផលកំពង់សៀមបានចូលរួមជាមួយក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះល្បាតត្រួតពិនិត្យបង្រ្កាបបទល្មើសសកម្មភាពបូមខ្សាច់ និងបទល្មើសធនធានធម្មជាតិនៅតាដងទន្លេមេគង្គ នៅចំណុចឃុំមានជ័យ ស្រុកស្រីសន្ធររហូតដល់ ឃុំរកាអា ស្រុកកងមាស ពុំមានបទល្មើសឡើយ ៕ លី ពៅ

ads banner