អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន នាំយកអំណោយមនុស្សធម៌ផ្តល់ជូនពលរដ្ឋដែលមានជីវភាពខ្វះខាត និងជនចាស់ជរា ចំនួន ៤០គ្រួសារ សង្កាត់ទួលទំពូងទី២

ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន នៅព្រឹកថ្ងៃពុធ ៦កេីត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជនចាស់ជរា ចំនួន ៤០គ្រួសារ សង្កាត់ទួលទំពូងទី២- ផ្សារដេីមថ្កូវ ខណ្ឌចំការមន ក្រោមអធិបតីភាពលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខា ដោយមានការចូលរួមពីលោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ, រដ្ឋបាលសង្កាត់ផ្សារដេីមថ្កូវ និងមន្ត្រីពាក់ព័ន្ធ។

អំណោយដែលចែកជូនរួមមាន៖

-អង្ករ ២៥គីឡូក្រាម
-មី ០១កេស
-ទឹកស៊ីអ៉ីវ០១យួរ
-ទឹកបរិសុទ្ធ ០១យួរ
-ម៉ាស ២៥សន្លឹក
-ជែលសម្លាប់មេរោគ ០១ដប
-ថវិកា ២០,០០០រៀល ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner