ប្រធានមន្ទីរសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង បង្កើនការប្រុងប្រយ័ត្នព្រោះបានរកឃើញវិជ្ជមានកូវីដ19 លើព្រះសង្ឃនិងមន្រ្តីរាជការ

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីទទួលបានព័ត៌មានស្តីអំពីព្រះសង្ឃគង់នៅវត្តអង្គក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌មានអាការក្អក ក្តៅខ្លួន នៅថ្ងៃទី០៣ ខែសីហាឆ្នាំ២០២២ អាជ្ញាធរស្រុក បានស្នើដល់មណ្ឌលសុខភាព ស្រុកបរិបូណ៌ទៅធ្វើតេស្តរហ័ស ដល់ព្រះសង្ឃនិងដូនជី តាជី ដែលនៅក្នុងវត្តនោះ ជាលទ្ធផលឃើញវិជ្ជមានចំនួន ១៧អង្គ នាក់ ។

លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ បានប្រាប់តាមទូរស័ព្ទថាក្រោយពីទទួលព័ត៌មានថា ព្រះសង្ឃគង្គនៅក្នុងវត្តអង្គ មានអាការក្តៅខ្លួន ក្អក លោកបានស្នើដល់ក្រុមគ្រូពេទ្យមណ្ឌលសុខភាពស្រុកបរិបូណ៍ និងចាត់ឲ្យមន្ត្រីរដ្ឋបាលស្រុកបរិបូណ៌ ទៅយកសំណាក ព្រះសង្ឃគង្គនៅវត្តនោះ ដែលជាលទ្ធផលព្រះសង្ឃចំនួន ១៦អង្គ និងតាជីម្នាក់ បានរកឃើញវិជ្ជមានកូវីដ19 ។

លោក វេជ្ជបណ្ឌិត ងិន សារ៉េត មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រោយការរកឃើញវិជ្ជមានកូវីដ19 ព្រះសង្ឃនិងតាជី គង្គនៅវត្តអង្គ យើងក៏បានបន្តយកសំណាកទៅពិនិត្យម៉ាស៊ីនធំនៅរាជធានីភ្នំពេញបន្ត។ ជាមួយគ្នានេះព្រះសង្ឃនិងអ្នកវិជ្ជមានទាំងអស់ត្រូវបានដាក់ឲ្យព្យាបាលនៅក្នុងវត្តមិនឲ្យចេញទៅណានោះទេ ។

លោកវិជ្ជបណ្ឌិត ងិន សារ៉េត បានបន្ថែមថា នៅសាលាខេត្តកំពង់ឆ្នាំងយើងក៍បានធ្វើតេស្ត លើមន្ត្រីរាជការ ។ ជាលទ្ធផលតេស្តរហ័សបាន រកឃើញវិជ្ជមានកូវីដ19 ចំនួន ០៤នាក់ផងដែរ ។

ជុំវិញការរកឃើញវិជ្ជមានកូវីដ19 នេះដែរលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងសូមមេត្តាប្រុងប្រយ័ត្នបន្ថែមទៀតគឺត្រូវអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលគឺ ៣កុំ ៣ការពារ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ៕
សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner