គណបក្សប្រជាជនកម្ពុជា ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា

កំពង់ឆ្នាំង ៖ ឯកឧត្តម ញ៉ែម វ៉ាលី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានដឹកនាំការផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងខ្លឹមសាររបាយការណ៍ពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាអនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំលង្វែក គណៈកម្មាធិការគណបក្សឃុំ ប្រធាន-អនុប្រធានសាខាបក្សចំណុះគណបក្សឃុំ និងនាយក នាយករង លោកគ្រូ អ្នកគ្រូអនុវិទ្យាល័យ និងបឋមសិក្សា ចូលរួមសរុបចំនួន ១១២នាក់ ។

ថ្លែងទៅកាន់កិច្ចប្រជុំផ្សព្វផ្សាយនេះ ឯកឧត្តម ញ៉ែម វ៉ាលី បានលើកយកនូវខ្លឹមសារមួយចំនួន នៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញជូនដល់សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជានៅក្នុងឃុំលង្វែង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងផងដែរ ។

ឯកឧត្តម ញ៉ែម វ៉ាលី បានលើក ឡើងដែរថា ជ័យជម្នះយ៉ាងត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា បានសបញ្ជាក់ពីការបន្តគោរព ស្រលាញ់ គាំទ្រ និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់ វិស័យ ដែលអាចវាយតម្លៃបានថាប្រជាពលរដ្ឋបានប្រើប្រាស់សិទ្ធិរបស់ខ្លួន មិនចាញ់បោកការឃោសនាភូតកុហករបស់ជនអគិតមួយចំនួន ទោះបីជាក្រុមទាំងនោះប្រើប្រាស់នូវមធ្យោបាយទុច្ចរិត និងឃោសនាពិសពុលយ៉ាងណាក៏ដោយ ។

នាឱកាសនោះ ឯកឧត្តម ញ៉ែម វ៉ាលី ក៏បានជម្រុញអោយ បន្តផ្សព្វផ្សាយដល់ប្រជាជន និងបន្តការចិញ្ចឹមចលនាដោយចុះជួយដោះស្រាយការលំបាក បញ្ហាប្រឈមនានា និងសំណូមពរផ្សេងៗរបស់ប្រជាជននៅតាមភូមិ-ឃុំ បន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសន្តិសុខនយោបាយឱ្យរឹងមាំនៅគ្រប់មូលដ្ឋាន ដើម្បីបង្កបរិយាកាសល្អប្រសើរក្នុងមូលដ្ឋាន ។ ជំរុញថែមទៀតនូវការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ខិតខំទប់ស្កាត់និងបង្ក្រាបសកម្មភាពល្មើសច្បាប់គ្រប់ប្រភេទដែលជះឥទ្ធិពលទៅលើចិត្តសាស្ត្ររបស់ប្រជាជន ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner