ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជួបពិភាក្សាការងារជាមួយប្រតិភូសហករណ៍ជាតិម៉ាឡេស៊ី (ANGKASA)
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
ភ្នំពេញ ៖ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូសហករណ៍ជាតិម៉ាឡេស៊ី (ANGKASA) ដែលដឹកនាំដោយឯកឧត្តម Dato’ Abdul Fattah Abdullah ជាប្រធានសហករណ៍អាស៊ាន (ACO) និងជាអនុប្រធានសហករណ៍អាស៊ីប៉ាស៊ីហ្វីក ដើម្បីសិក្សាស្វែងយល់អំពីយន្តការរៀបចំអង្គភាពសហករណ៍ (School Cooperatives) នៅតាមសាលារៀននៅម៉ាឡេស៊ី និងនៅកម្ពុជានៅថ្ងៃទី៣ ខែ សីហា ឆ្នាំ ២០២២នៅទីស្តីការក្រសួងអប់រំ។
ANGKASA ជាសហករណ៍ជាតិម៉ាឡេស៊ីដ៏ធំមួយត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧១ មានដៃគូសហការណ៍ចំនួន ១៣ ៤២៨ និងសមាជិក ៧ ០៦៦ ២២២លាននាក់ ជាមួយនឹងដើមទុន ១៣០ ៧៤០.៦៨លានរីងហ្គិតម៉ាឡេស៊ី ដែលបានចូលរួមគ្នាមកពីគ្រប់មជ្ឈដ្ឋានការងាររកស៊ីនៅម៉ាឡេស៊ី ៕ ដោយ-រ៉ាវុធ




