សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអឺរ៉ុប ជួបសម្តែងការគួរសម និងពិភាក្សាការងារ
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ចូសិប បូររែល ហ្វុនតេលលេស តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ដឹកនាំគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
សូមជម្រាបថា ឯកឧត្តម ចូសិប បូររែល ហ្វុនតេលលេស និងគណៈប្រតិភូ បាននិងកំពុងទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពាក់ព័ន្ធជាមួយអាស៊ាន ដែលកំពុងរៀបចំឡើងនៅកម្ពុជា ៕ វណ្ណលុក












ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។