សិង្ហបុរីបន្តមានអ្នកឆ្លងជំងឺអុតស្វាបន្ថែមទៀត
អត្ថបទដោយ៖
លន់ សារ៉ាត
សាំងហ្គាពួរ៖ ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា បុរសអាយុ ៣៣ឆ្នាំ ម្នាក់ទៀតបានធ្វើតេស្តវិជ្ជមាន ជំងឺអុតស្វា តែមិនមានប្រវត្តិធ្វើដំណើរ នាពេលថ្មីៗនេះទេ។ ក្រសួងសុខាភិបាលបានរាយការណ៍ករណីឆ្លងជំងឺអុតស្វាមួយករណីទៀត នៅថ្ងៃទី៣ សីហា ដែលនាំឱ្យចំនួនអ្នកកើតជំងឺនេះសរុបនៅក្នុងប្រទេស ចាប់តាំងពីខែមិថុនា កើនដល់ ១៣ករណី ។
ក្នុងចំណោមករណីជំងឺ អុតស្វា ទាំង ១៣ករណី ដែលបានប្រកាសក្នុង ប្រទេសសិង្ហបុរី មាន ៥ករណី ត្រូវ បានគេនាំចូល និង ៨ករណី ជាអ្នកក្នុង ស្រុក ៕ ប្រភពពី CNA ដោយ៖សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ