បាក់ស្ពាននៅត៉ៃវ៉ាន់ មនុស្ស៦នាក់បាត់ខ្លួន និង១៦នាក់របួសធ្ងន់ស្រាល

កាលពីថ្ងៃអង្គារម្សិលមិញ មានករណីស្ពានខ្ពស់បំផុតមួយនៅឆ្នេរភាគខាងកើតទីក្រុងតៃវ៉ាន់បានបាក់ដែលបណ្ដាលឲ្យឡានដឹកប្រេងមួយគ្រឿងធ្លាក់ទៅលើទូកនៅខាងក្រោមស្ពាន។ ភ្នាក់ងារជួយសង្គ្រោះជាតិឲ្យដឹងថា មនុស្សយ៉ាងហោច៦នាក់បានបាត់ខ្លួន ដោយគេដឹងថាជាប់ខ្លួននៅក្នុងទូកមួយគ្រឿង ខណៈពេលដែលមនុស្ស១០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយក្នុងនោះ ៦នាក់រងរបួសធ្ងន់។

ស្ពាននេះ បានបាក់កាលពីវេលាម៉ោង៩:៣០នាទីព្រឹក នៅតំបន់ Nanfangao ជាឆ្នេរនេសាទដែលមានមនុស្សច្រើនកុះករ។ ក្រោយកើតហេតុ ឧទ្ធម្ភាគចក្រកងទ័ពអាកាស ទូកនេសាទ និងទាហានជាង ៦០នាក់ទៀតរួមទាំងអ្នកមុជទឹក បានទៅដល់កន្លែងដើម្បីជួយសង្គ្រោះជនរងគ្រោះដែលកំពុងជាប់ខ្លួនក្នុងទូក។

យ៉ាងណាមិញ ចំពោះមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យមានការបាក់ស្ពាននេះ នៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ខណៈដែលការស៊ើបអង្កេតកំពុងធ្វើឡើងបន្ដ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner