លោកស្រី ផេឡូស៊ី ចោទចិនថា ប្រើប្រាស់ដំណើរទស្សនកិច្ចរបស់ខ្លួនទៅតៃវ៉ាន់ ជាលេសដើម្បីធ្វើសមយុទ្ធយោធា

វ៉ាស៊ីនតោន៖ ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី បានចោទប្រកាន់ប្រទេសចិនថា បានប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់កាលពីសប្តាហ៍មុន ជាលេសដើម្បីធ្វើសមយុទ្ធយោធានៅក្នុងតំបន់របស់ខ្លួន។

លោកស្រី ផេឡូស៊ី បានថ្លែងយ៉ាងដូច្នេះទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះ ដែលវាជាសន្និសីទសារព័ត៌មានលើកដំបូងរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិករូបនេះ ចាប់តាំងពីវិលត្រឡប់មកពីកោះតៃវ៉ាន់វិញ។

ខណៈពេលដែលលោកស្រី ផេឡូស៊ី បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយនោះ លោកស្រីបានបញ្ជាក់ថា គោលបំណងរបស់លោកស្រីទៅតៃវ៉ាន់ គឺដើម្បីនិយាយថា យើងមានទំនាក់ទំនងដ៏រឹងមាំ ដែលត្រូវបានបង្កើតឡើងយោងតាមស្ថានភាពបច្ចុប្បន្ន ហើយថា យើងនឹងមិនអនុញ្ញាតឱ្យចិនធ្វើឱ្យតៃវ៉ាន់ឯកោឡើយ។

លោកស្រី ផេឡូស៊ី បានសង្កត់ធ្ងន់ទៀតថា ចិនកំពុងប្រើដំណើរទស្សនកិច្ចរបស់លោកស្រី ជាលេសដើម្បីធ្វើអ្វីដែលពួកគេធ្វើជាធម្មតាកាន់តែខ្លាំងឡើង។ ហើយនៅពេលត្រូវបានសួរថាតើចិននឹងបន្តដាក់សម្ពាធលើតៃវ៉ាន់ដែរឬអត់នោះ លោកស្រី ផេឡូស៊ី បាននិយាយថា ពួកគេ (ចិន) កំពុងព្យាយាមបង្កើតប្រភេទធម្មតាថ្មីមួយ ហើយយើងគ្រាន់តែមិនអាចឱ្យវាកើតឡើងបាន៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner